កិច្ចប្រជុំត្រួតពិនិត្យ និងដកស្រង់បទពិសោធន៍លទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឆ្នាំ២០២០ និងត្រៀមរៀបចំផែនការការងារឆ្នាំ២០២១

0
38

ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដកស្រង់បទពិសោធន៍លទ្ធផលការងារអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឆ្នាំ២០២០ និងត្រៀមរៀបចំផែនការការងារឆ្នាំ២០២១ របស់លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីអស់លោកជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិកនៃលេខាធិការដ្ឋាន។

កិច្ចប្រជុំបានជំរុញអនុវត្តនូវចំនុចមួយចំនួន ៖ ទី១ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ធ្វើការផ្សព្វផ្សាយអប់រំ អោយមានសកម្មភាពផុលផុស ការគ្រប់គ្រងផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ឲ្យបានហ្មត់ចត់ ព្រមទាំងជំរុញនូវការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ ស ឲ្យបានទទួលបានជោគជ័យ ។ ទី២ក្រុមការងារស្ដារនីតិសម្បទា ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ ជំរុញអោយជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ទទួលយកសេវាព្យាបាលបន្សាបការញផនគ្រឿងញៀនដោយស្ម័គ្រចិត្តនៅតាមទីតាំងកំណត់ទាំង១០កន្លែងក្នុងខេត្ត ។ទី៣ លេខាធិការដ្ឋាន ត្រូវរៀបរបាយការណ៍ ពីអ្នកប្រើប្រាស់គ្រឿងញៀនមកព្យាបាលដោយស្ម័គ្រចិត្តនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពទាំង១០កន្លែង ក្នុងខេត្ត ។ ទី៤ សូមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុក ចូលរួមបន្ថែម ជួយជំរុញលោកមេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជួយផ្សព្វផ្សាយឲ្យមានការផ្សព្វផ្សាយនៅមូលដ្ឋានបន្តទៀត។ ទី៥គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង ស្រុកសូមចុះធ្វើរដ្ឋបាលឲ្យបាន១ខែម្ដង ត្រូវជំរុញគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនឃុំ សង្កាត់ អោយមានសកម្មភាពសកម្មនិងកំណត់យក ភូមិ ឃុំ សង្កាត់ ស ដែលនៅជិតព្រំដែនធ្វើជាគំរូក្នុងខេត្តសម្រាប់អោយគេធ្វើការរៀនសូត្រ។ដោយ៖ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here