ម្ចាស់ចម្ការ សុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្ត និងព្រះរាជអាជ្ញាករណីមានគេយកគ្រឿងចក្រឈូសឆាយបំពានកំទេចចំការចន្ទីរបស់គាត់ ដែលជាដីទំនាស់យូរឆ្នាំមិនទាន់ដោះស្រាយចប់

0
22

—-
កំពង់ឆ្នាំង: ក្រោយពីចាប់បានហើយ ក៏ស្រាប់តែលេចឮដំណឹងថាអ្នកប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានដោះលែង ហើយគ្រឿងចក្រត្រាក់ទ័រ ក៏ត្រៀមដោះលេខផងដែរ។

ករណីខាងក្រោមនេះ លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា ដីនេះយើងមិនទាន់កំណត់ថាអ្នកណាជាម្ចាស់ពិតប្រាកដនោះទេម្នាក់ៗអះអាងដីរបស់ខ្លួនតែឯកសារកាន់កាប់ដីគឺគ្មាន! ឯកឧត្តម បញ្ជាក់ថា កំពុងតែធ្វើការដោះស្រាយបញ្ហានេះ។

ម្ចាស់ចម្ការ ឈ្មោះ ហ៊ុយ សំអាង (ហៅ សុខ) រស់នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្ត និងព្រះរាជអាជ្ញា ដើម្បីជួយផ្ដល់យុត្តិធម៌
ខណ:ដីនេះមានទំនាស់ជាយូរហើយ និងភាគីម្ខាងទៀត ក៏មិនទាន់ដោះស្រាយចប់នៅឡើយ។

ខណ:ដែរសមត្ថកិច្ចស្រុកទឹកផុស បានឃាត់ខ្លួនមនុស្ស និងគ្រឿងចក្រដែលចូលទៅបំពានលើដីចម្ការរបស់គាត់ ធ្វើការឈូសឆាយកំទេចដំណាំស្វាយចន្ទី ដើម្បីផ្ដល់យុត្តិធម៌ ខណៈដែលបានលេចឮថាអ្នកប្រព្រឹត្តត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ កាលពីម្សិលមិញ ហើយចំណែកទ្រាក់ទ័រក៏ត្រៀមដោះលែងចេញដែរ។

-លោក ខែម វិបុល អធិការស្រុកទឹកផុស បានបញ្ជាក់ឲ្យដឹងថាក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋម្ចាស់ចម្ការ លោកក៏បានដឹកនាំកម្លាំងចុះទៅឃាត់ទាំងគ្រឿងចក្រទាំងមនុស្ស លោកថានេះ(ជាបទល្មើសជាក់ស្ដែង) លោកក៏បានបញ្ជូនមនុស្សមកកាន់ស្នងការនគរបាលខេត្ត ឲ្យគ្រឿងចក្រមួយគ្រឿងត្រាក់ទ័រម៉ាកគូបូតា 6040 ត្រូវបានរក្សាទុកនៅអធិការស្រុក ចំណែកឯរឿងការដោះលែងមនុស្សត្រឡប់ទៅវិញ លោកសុំមិនឆ្លើយ ចំណែកឯត្រាក់ទ័ររក្សានៅអធិការស្រុក លែងរឺសមិនលេង ក៍លោកមិនអាចបញ្ជាក់ជូនបានឡើយ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ មានត្រាក់ទ័រ មិនដឹងមកពីខាងណាលួចធ្វើសកម្មភាពឈូសឆាយបំភ្លេចបំផ្លាញដំណាំ ដែលមានម្ចាស់ចម្ការ ឈ្មោះ ហ៊ុយ សំអាង (ហៅសុខ) ដែលកំពុងតែអាស្រ័យផលនៅចំណុចវាលរវៀង ភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ហើយជាដីដែលគាត់បានទិញកាលពី ចំនួន៤ហិចតាកន្លះ មានគ្នា២នាក់ ធ្វើការដាំដុះតាំងពីឆ្នាំ ២០១៥ រហូតមក។

ម្ចាស់ចម្ការឈ្មោះសុខ បញ្ជាក់ថា បុគ្គលឈ្មោះ សោម រិទ្ធ ហៅពេទ្យ ឈុច លិចមុខមកជាតំណាងលើដីនេះ បានយកត្រាក់ទ័រគូបូតា 60 40 មកឈូកឆាយបំភ្លេចបំផ្លាញដំណាំអស់ដើមស្វាយចន្ទីមានចំនួន៥០៤ដើម ។

នៅពេលនោះម្ចាស់ចំការមកទាន់ក៏បានរាយការណ៍ជូនលោកមេប៉ុស្តិ៍ លោកមេប៉ុស្តិ៍ ក៏បានរាយការណ៍ជូនអធិការស្រុកក៏បានបញ្ជាកម្លាំងចុះមកឃាត់ទាន់ពេលវេលា ។

ជុំវិញករណីនេះ សារព័ត៌មានយើងរងចាំការបំភ្លឺជានិច្ចពីភាគីឈ្មោះ សោម រិទ្ធ ហៅពេទ្យ ឈុច ដែលរងការចោទប្រកាន់ថា យកទ្រាក់ទ័រចូលទៅផលឈូសឆាយបំពានកំទេចដំណាំស្វាយចន្ទីរបស់គាត់ពីសំណាក់ឈ្មោះសុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here