ឯកឧត្តម សុខ លូ និងសហការី ចូលរួម កិច្ចប្រជុំជាមួយ គណៈកម្មាធិការ កាកបាទក្រហមកម្ពុជា តាមប្រព័ន្ធ Video Online ,លទ្ធផលការងារនិង ទិសដៅការងារឆ្នាំ២០២១

0
15

(កំពង់ធំ)៖នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តមសុខ លូ ប្រធាន គណៈ កម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ធំ និងជាអភិបាលខេត្ត បានអញ្ចើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការកាកបាទក្រហមកម្ពុជាតាមប្រព័ន្ធ Video online ។
របៀបវារៈនៃកិច្ចប្រជុំ រួមមាន៖
១-ផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហមទាំង ២៥រាជធានី ខេត្ត និង ទិសដៅការងារឆ្នាំ២០២១ ។
២-ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងការងារអភិវឌ្ឍ ស្ថាប័នយុទ្ធសាស្រ្ត២០២១-២០៣០ និងការអភិវឌ្ឍ របស់សាខា ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២០ កន្លងទៅនេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រោមការចង្អុលបង្ហាញរបស់ កាកបាទក្រហមកម្ពុជាដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាប្រធាន សាខាខេត្តបានសម្រេចលទ្ធផលការងារគួរជាទីមោទនភាព ក្នុងវិស័យស្នូលនេះមួយមាន÷១.ការគ្រប់គ្រងគ្រោះមហន្តរាយ ២.សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣.ការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ៤.ការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍធនធាន ។
ឯកឧត្តមបន្តទៀតថា បណ្ដាសមិទ្ធិផល និងជោគជ័យដែលសម្រេចបានតាមរយៈសកម្មភាពចម្រុះវិស័យទាំងនេះ គឺជាក់ស្ដែងចេញពីការគាំទ្រប្រកបដោយបេះដូងមនុស្សធម៌ ពីសំណាក់ព្រះសង្ឃឯកឧត្តម លោកជំទាវ សប្បុរសជនគ្រប់មជ្ឈដ្ឋានចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។
ចុងក្រោយឯកឧត្តបានអំពាវនាវបន្ថែមសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

LEAVE A REPLY

Please enter your comment!
Please enter your name here