#បិទជិតឈឹង មិនដឹងថាឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯក.ឧត្តម (ម៉ម ប៊ុនហេង) លោកបានដឹងដែរឬទេថា ពេទ្យឯកជនមួយកន្លែងដែលបើកមិនទាន់បាន 1 ឆ្នាំស្រួលបួលផង ស្រាប់តែច្រឡំប្រើថ្នាំខុសបណ្ដាលឲ្យមានមនុស្សស្លាប់។

0
25

ភ្នំពេញ ផ្ទះលេខ 17.k នៅលើដងផ្លូវ 114 ភូមិជម្ពូវ័នទ.2 សង្កាត់.ចោមចៅ 3 ខណ្ឌ.ពោធិ៍សែនជ័យ រាជនីភ្នំពេញ មានពេទ្យឯកជនមួយកន្លែង ដែលមានឈ្មោះថា (ជា ប្រាំង) ច្រឡំប្រើថ្នាំខុសបណ្ដាលឱ្យអ្នកជម្ងឺគាំងបេះដូងស្លាប់។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី 20 ខែ មករា ឆ្នាំ 2021 មានបុរសវ័យ 29 ឆ្នាំម្នាក់ មានអាការៈចុកពោះ ក៏រត់ទៅរកសេវាព្យាបាលពេទ្យឯកជន ដែមានឈ្មោះថា (ជា ប្រាំង) នៅវេលាម៉ោង 10 ព្រឹក នៅពេលនោះគ្រូពេទ្យក៏បានធ្វើការជួសឈាមមើល រួចរាល់ហើយក៏ប្រាប់ទៅកាន់អ្នកជំងឺថា អ្នកជំងឺមានមេរោគក្រពះ បន្ទាប់មកពេទ្យក៏បានព្យួរសេរ៉ូមឲ្យទៅអ្នកជំងឺ និងផ្សំថ្នាំឱ្យសម្រាប់លេប សុំធ្វើការបញ្ជាក់ផងដែរថា ចាប់តាំងពីម៉ោង 10 ព្រឹករហូតដល់ម៉ោង 12:00 ថ្ងៃត្រង់ ពេទ្យបានព្យួរសេរ៉ូមចំនួន 4 ប្លោក ទៅកាន់អ្នកជំងឺ ដែលឈឺពោះនោះ ។

ក្រោយពេលដែលគ្រូពេទ្យព្យួរសេរ៉ូមឲ្យអ្នកជំងឺរួចហើយ ក៏ឲ្យអ្នកជំងឺត្រឡប់ទៅផ្ទះវិញ នៅពេលដែលវិលត្រឡប់ទៅដល់ផ្ទះវិញអ្នកជំងឺឃ្លានបាយក៏បរិភោគបាយ នៅពេលដែលហូបបាយរួចរាល់ហើយ អ្នកជំងឺក៏លេបថ្នាំធ្វើតាមការណែនាំរបស់ពេទ្យ នៅពេលដែលលេបថ្នាំរួចបន្តិចមកអ្នកជម្ងឺចាប់ផ្ដើមស្លខ្យល់តែម្ដង ក្រោយពីប្រតិកម្មថ្នាំគ្រួសាររបស់អ្នកស្លាប់ក៏បានយកអ្នកជំងឺត្រឡប់ទៅកាន់មន្ទីរពេទ្យឯកជនវិញ គឺមន្ទីរពេទ្យ (ជា ប្រាំង) នៅពេលដែលទៅដល់ពេទ្យ ពេទ្យមិនទទួលព្រោះឃើញអ្នកជម្ងឺមានអាការជិតដាច់ខ្យល់ ភ្លាមៗនោះផងដែរក្រុមគ្រួសាររបស់សព ក៏បានដឹកសាកសពទៅកាន់មន្ទីរពេទ្យរដ្ឋ គឺពេទ្យរុស្ស៊ី ទៅមិនទាន់ដល់ពេទ្យផងអ្នកជំងឺកដាច់ខ្យល់ស្លាប់តាមផ្លូវ ។

ក្រោយមកក្រុមគ្រួសាររបស់សព ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ 3 នៅពេលដែលទទួលបានពាក្យបណ្ដឹង នឹងធ្វើការសួរនាំរួចរាល់ហើយ សមត្ថកិច្ចក៏បានទៅដល់មន្ទីរពេទ្យឯកជនមួយកន្លែងនោះដែលមានឈ្មោះថា (ជា ប្រាំង) និងមានមន្ត្រីជំនាញផ្នែកចក្ខុកោសល្យវិច័យទៅដល់ផងដែរ ក្រោយពីការសាកសួរទៅកាន់មន្ត្រីជំនាញចក្ខុកោសល្យវិច័យអំពីអ្នកសារព័ត៌មានយើង មន្ត្រីចក្ខុកោសល្យវិច័យបានប្រាប់ថា អ្នកជំងឺស្លាប់ដោយសារគាំងបេះដូង។

#តើឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល គួរមានវិធានការបែបណាចំពោះមន្ទីរពេទ្យឯកជនដែលបើកមិនទាន់បាន 1 ឆ្នាំស្រួលបួលផងនុះប្រើថ្នាំខុសបច្ចេកទេសបណ្ដាលឱ្យអ្នកជម្ងឺគាំងបេះដូងស្លាប់ ហើយនៅតែបន្តការបើកអាជីវកម្មរបស់ខ្លួនដដែល ។ ក្រុមអ្នកសារព័ត៌មាន បានធ្វើការទាក់ទងតាមរយៈលេខទូរសព្ទរបស់លោកវេជ្ជបណ្ឌិត ជា ប្រាំង ដើម្បីធ្វើការទាក់ទងសួរព័ត៌មាន 2-3 ដង តែលោកមិនលើក ក្រោយមកលោកក៏ទទួលទូរស័ព្ទតែលោកថាលោកជាប់រវល់ ។ បើតាមការឲ្យដឹង ពីប្រភពដែលស្គាល់មន្ទីរពេទ្យឯកជនមួយនេះប្រាប់អ្នកសារព័ត៌មានយើងថា ពេទ្យ ជា ប្រាំង នេះមានខ្សែទុយោធំ សង្ស័យមែនហើយមើលទៅបានជាបិទជិត #សូម្បីតែឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រហែលជាមិនដឹងផងមើលទៅ ព្រោះរឿងនេះហាក់បីដូចជាមានការបឹតបាំង បើតាមការឲ្យដឹងពេទ្យនិងប៉ុស្តិ៍គឺជាមិត្តនឹងគ្នា បើសិនជាបើកចំហមែននោះប្រហែលជា ដំណឹងនេះដឹងដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលហើយ។

ឥឡូវនេះសាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី នៅខេត្ត កំពង់ ចាម។

LEAVE A REPLY

Please enter your comment!
Please enter your name here