បែកធ្លាយឈ្មោះ នៅ ឈាងយឿន ហៅតាកុកដើរប្រមូលភាស៊ីពេញមួយស្រុកស្ទោងដោយគ្មានលិខិតអនុញ្ញាតិ

0
40

ខេត្តកំពង់ធំ : ប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល បន្ទាប់ ពី ព័ត៌មាន ច្បាស់ការ ពីការដើរប្រមូលភាស៊ី កាប់ជ្រូក គោ ក្របី នៅតាមបណ្តាគ្រប់ឃុំ ដោយអាណាធិបតេយ្យ ដោយគ្មានលិខិតអនុញ្ញាតិរាប់សិបឆ្នាំ លើសពីសៀវភៅបន្ទុក។
ប្រជា ពលរដ្ឋ បាន សម្តែងនូវការខកចិត្ត ចំពោះការអនុវត្តប្រមូលភាស៊ីរបស់លោក ឡេង ហេង ដែល បានទទួល ការផ្ទេតសិទ្ធពីលោក អ៊ាង. អាន ម្ចាស់ វិនិយោគ សត្តឃាត បេនឡាន ស្ថិត នៅ ក្នុង ស្រុក ស្ទោង.ខេត្តកំពង់ធំ។

ប្រភព ព័ត៌មាន ច្បាស់ការ បានបញ្ជាក់ថា.ច្បាប់ មិនអនុញ្ញាតិឲ្យ ដើរប្រមូលភាស៊ីសត្តឃាត ក្រៅសត្តឃាត ជាដាច់ខាត និងត្រូវគោរពតាម ល័ក្ខខ័ណ្ឌ អនុវត្ត តាមសៀវភៅបន្ទុក គឺលោក ឡេង. ហេង បានដើរប្រមូលភាស៊ីលើស សៀវភៅ បន្ទុក.ថែមទាំងចាត់តែមនុស្សរបស់ខ្លួន ឈ្មោះ នៅ ឈាងយឿន ហៅតាកុក ដើរប្រមូលលុយយ៉ាងអាណាធិបតេយ្យ តាមឃុំនានា ដែលមានការកាប់ជ្រូកគោក្របីលក់។
ប្រភព បែកធ្លាយ បាន ស្អុយសាយភាយ ពេញស្រុកស្ទោង ដោយសារ ការប្រមូលភាស៊ី ពីការកាប់ជ្រូកមាន់ទា គោក្របី.នៅក្នុង ស្រុក ស្ទោង ដោយសារ មាន មន្ត្រី គ្រាប់ល្ពៅ ស្ងោរ លួចឃុបឃិតគ្នា យកភាស៊ីជ្រូកមួយក្បាល ច្បាប់ ឲ្យ យកតែ 7500រៀល តែត្រូវបានយកលើសដល់ទៅ 16000រៀល ចំណែក គោមួយក្បាលសៀវភៅបន្ទុកកំណត់ 9500 តែយកលើសដល់ទៅ 24000 រៀល ។
យោងតាម ប្រភព ពី អាជីវករ លក់សាច់ជ្រូក គោ.ក្របី បាន ឲ្យដឹង ថា អាជីវកម្ម លក់សាច់ជ្រូក ថា លក់មិនសូវដាច់នោះទេ ចំណែក ភាស៊ីត្រូវបានឈ្មោះចិន្តា ត្រូវ ជា កូន ប្រសារលោកកុក ជាអ្នកដើរយកភាស៊ី ដោយបានបញ្ជាក់ថា កាលពីមុន អ្នកស្រី ចិន្តាយកភាស៊ីសរុប តែពេលនេះ ខាងភាស៊ីយកផ្សេង ពេទ្យសត្វ យកផ្សេង។
មហា ជន បាន ធ្វើ ការរិះគន់ យ៉ាង ចាស់ដៃ មកលើ ការគ្រប់គ្រងភាស៊ី របស់ រដ្ឋបាលស្រុកស្ទោង បានបណ្តែតបណ្តោយឲ្យមានការ ដើរប្រមូ លលុយក្រៅសត្តឃាត ខុសពីច្បាប់ និងបានចាត់តាំងមនុស្ស គ្មានការអនុញ្ញាតិ ដូចជាលោកនៅ ឈាងយឿន ហៅតាកុក និងកូនប្រសារដើរយកលុយ តាមបណ្តាឃុំនីមួយៗ ក្នុងស្រុកស្ទោងទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here