កម្មករ ធ្វើ កូដកម្ម ២ ថ្ងៃ ជាប់ គ្នា ដោយ ថៅកែ ចិន គាបសង្កត់ កម្មករ និង រំលោភច្បាប់ ការងារ កម្ពុជា

0
74

ខេត្តស្វាយរៀង ៖ នៅ ព្រឹក ថ្ងៃ ទី ២៣ ខែមករា ឆ្នាំ ២០២១ មាន កម្មករ កម្ម ការ នី ជា ច្រើន នាក់ ដែល បម្រើ ការងារ នៅ ក្នុង រោងចក្រ ម៉ា ស្ច័ រ ប្លេ ក ស្មី ត មេ ថ ល ប្រដាក់ ឯ . ក ផលិត តុកតា នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស សាន តុង ស្ថិត នៅ សង្កាត់ ព្រៃ អ ង្គុ ញ ក្រុង បា វិត ខេត្តស្វាយរៀង បាន នាំ គ្នា ធ្វើ កូដកម្ម នៅ ខាង មុខ រោងចក្រ ក្នុង គោលបំណង ទាមទារ សិទ្ធិ ការងារ តាម ច្បាប់ និង បាន សំណូមពរ សុំ ឲ្យ មន្ទីរ ស្ថាប័ន ដែល ពាក់ព័ន្ធ ជួយ ជំរុញ ឲ្យ ថៅកែរ រោងចក្រ គោរព ច្បាប់ ស្ដី ពី ការងារ នៃ ព្រះរាជាណាចក្រ កម្ពុជា ។

កម្មករ បាន ទាមទារ ស្នើ សុំ ឱ្យ ថៅកែរ រោងចក្រ អនុវត្ត តាម ការ ទាមទារ របស់ កម្មករ កម្ម ការ នី ចំនួន ០៩ ចំណុច ៖

ទី ១- ទាមទារ កុំ ឲ្យ ថៅកែ ក្រុមហ៊ុន បញ្ឈប់ កម្មករ កម្ម ការ នី ដោយ គ្មាន មូលហេតុ និង ត្រូវ ទទួលស្គាល់ ប្រធាន សហជីព មូលដ្ឋាន ។ ទី ២- ត្រូវ អនុវត្តន៍ ច្បាប់ ឈប់ សម្រាក បំណាច់ ឆ្នាំ ដោយ កម្មករនិយោជិត ដាក់ សុំ ច្បាប់ ផ្សេង ៗ កុំ ឲ្យ កាត់ ប្រាក់ ។ ទី ៣- សូម ដាក់ ម៉ោង ពេល ចូល បន្ទប់ទឹក ឲ្យ បាន សមរម្យ ។

ទី ៤- រាល់ ការ ថែម ម៉ោង ត្រូវ គោរព តាម គោលការណ៍ ស្ម គ្រ័ ចិត្ត កុំ បង្ខំ និង អនុវត្ត ថែម ម៉ោង ពី ថ្ងៃ ច ន្ទ័ ដល់ ថ្ងៃ សុក្រ លើកលែង ថ្ងៃ សៅរ៍ ។ ៥- ពាក់ព័ន្ធ បញ្ហា គុណភាព គ្រប់ ផលិតផល ទាំងអស់ ត្រូវ ឆ្លងកាត់ ការ ពិនិត្យ ពី ឃ្យូ ស៊ី សិន ហើយ សូម បន្ថែម ប្រាក់ ១០ ដុល្លារ ឲ្យ គ្រប់ ឃ្យូ ស៊ី ។

៦- ថៅកែរ រោងចក្រ ត្រូវ មាន ជនជាតិ ចិន ពិនិត្យ ផ្នែក គុណភាព ជៀសវាង ពេល មាន បញ្ហា ខាង បញ្ជា ទិញ មិន ទទួល មក ប្រមា ន កម្មករ ។ ៧- បញ្ហា ក្រុមហ៊ុន តម្រូវ ឲ្យ កម្មករ ពាក់ ស្បែកជើង ប៉ាត់ តា ក្រុមហ៊ុន ត្រូវ បើក ឲ្យ ម្នាក់ ២ គូ ដោយ កម្មករ គ្មាន ប្រាក់ ទិញ ទេ ។

៨- ករណី បញ្ឈប់ ឬ បញ្ចប់ កុងត្រា នៅ ពាក់កណ្តាល កុងត្រា មិន ទាន់ ផុត កុងត្រា ត្រូវ បូក ប្រាក់ ប្រយោជន៍ ការងារ ឲ្យ កម្មករ ។
៩- ក្រុមហ៊ុន បើកប្រាក់ បំណាច់ ឆ្នាំ ៥% និង ប្រាក់ រង្វាន់ ផ្សេង ៗ ទាំងអស់ ដែល កម្មករ មាននៅ ត្រឹម ថ្ងៃ ទី ១០ នៃ បំណាច់ ឆ្នាំ ។

ទាក់ទិន ករណី នេះ ដែរ តំណាង កម្មករនិយោជិត បាន ឲ្យ ដឹង ថា កន្លង មក ថៅកែរ រោច ក្រ ជនជាតិ ចិន តែងតែ រំលោភសិទ្ធិ កម្មករនិយោជិត ដោយ មិន គោរព និង អនុវត្ត ច្បាប់ ស្តី ពី ច្បាប់ ការងារ នៃ ព្រះរាជាណាចក្រ កម្ពុជា ជា ពិសេស គាបសង្កត់ ទៅ លើ ស្ត្រី មាន ផ្ទៃពោះ ( ច្បាប់ ពិសេស ) ស្ត្រី ត្រូវ ទៅ ពិនិត្យ ផ្ទៃពោះ ១ ខែ ម្តង មាន ១ ថ្ងៃ ក្រុមហ៊ុន កាត់ ប្រាក់ ២០ ដុល្លារ ។ ពេល ប្រពន្ធ ឆ្លងទន្លេ ច្បាប់ ឲ្យ ប្តី មក ថែទាំ ប្រពន្ធ ៧ ថ្ងៃ អត់ ឲ្យ ច្បាប់ បើ ឈប់ ត្រូវ បញ្ឈប់ ពី ការងារ ដោយ គ្មាន ទទួល ប្រាក់ បំណាច់ ។

ចំពោះ កម្មករនិយោជិត ឈឺ សុំ ច្បាប់ ក្រុមហ៊ុន ទាមទា សំបុត្រ ពេទ្យ ពេល ទៅ សុំ ច្បាប់ ហើយ ត្រូវ កាត់ លុយ ។ ការ កូដកម្ម នេះ គឺ មាន រយៈពេល ២ ថ្ងៃ មក ហើយ គឺ ចាប់ផ្តើម ពី រសៀល ថ្ងៃ ទី ២២ មក រា ២០២១ ដល់ រសៀល ថ្ងៃ ទី ២៣ មក រា ២០២១ នេះ ពុំ ទាន់ មាន ដំណោះស្រាយ នៅឡើយ ទេ ដូច្នេះ ក្រុម កម្មករ កម្ម ការ នី សូម ឲ្យ ក្រសួង មន្ទីរ ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្ត និង អាជ្ញាធរ ពាក់ ព ន្ធ័ មេត្តា ចុះ ទៅ ពិនិត្យ ដោះស្រាយ ដល់ កម្មករនិយោជិត ផង ។

ទាក់ទិន ករណី នេះ ដែរ លោក អ៊ូរ សា ខឿន ប្រធាន មន្ទីរ ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តស្វាយរៀង បាន ឲ្យ ដឹង ថា ក្រុមការងារ មន្ទីរ និង គណៈកម្មការ អាជ្ញាធរ កណ្តាល កំពុងធ្វើការ ជួប ភាគី តំណាង ក្រុមហ៊ុន និង តំណាង កម្មករនិយោជិត ដើម្បី ផ្សះផ្សារ និង ដោះស្រាយ លទ្ធផល មិន ទាន់ ដឹង យ៉ាងណា ទេ រង់ចាំ ដល់ ល្ងាច ថ្ងៃ ទី ២៣ នេះ និង ផ្តល់ ជូន ៕ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here