ឯកឧត្តម សុខ លូ ចុះដោះស្រាយបញ្ហាខ្វះខាតទឹកបន្ទាន់ដល់ប្រជាពលរដ្ឋកំពុងបង្កបង្កើនផលស្រូវ

0
13

កំពង់ធំ ៖នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១, ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះដោះស្រាយការខ្វះខាតទឹកជូនប្រជាពលរដ្ឋសម្រាប់ធ្វើស្រែបង្កើន ផលស្រូវបង្កើនរដូវ ក្នុងតំបន់ស្ទឹងស្លាប់ តំបន់ក្អែកសុំបាយ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា បញ្ហាទឹកគឺជារឿងដែលសំខាន់បំផុតសម្រាប់ដំណាំកសិកម្មគ្រប់ពីប្រភេទ ជាពិសេសដំណាំស្រូវ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត។ ឯកឧត្តមបន្តថា បញ្ហានេះកើតឡើងដោយសារនៅឆ្នាំនេះ ទឹកនៅតំបន់ស្ទឹងស្លាប់ស្រកលឿនពេក ជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលបង្កបង្កើនផលនៅតំបន់ក្អែកសុំបាយប្រមាណ២.០០០ហិចតាខ្វះខាតទឹកផ្នែកខាងក្រោម! ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលបងប្អូនប្រជាពលរដ្ឋត្រូវចេះចែករំលែកទឹកស្រោចស្រពឲ្យបានគ្រប់ៗ។ ទន្ទឹមនេះបងប្អូនដែលបង្កបង្កើនផលនៅប្រឡាយសហគមន៍ផ្នែកខាងលើសូមធ្វើការយោគយល់ដល់ប្រជាពលរដ្ឋនៅផ្នែកខាងក្រោមដើម្បីឲ្យទឹកមកដល់ផ្នែកខាងបានស្រោចស្រពដូចៗគ្នា ឈរលើផលប្រយោជន៍រួមទាំងអស់គ្នា។

ជាមួយគ្នានោះដែរ ក្រុមប្រជាពលរដ្ឋនៅតំបន់នោះ សម្តែងសេចក្តីរីករាយ ដោយលើកឡើងថា ការខ្វះខាតទឹកនេះ កើតឡើងកើតឡើងចំពេលដែលស្រូវរបស់ពួកគាត់តែងខ្លួន ដែលត្រូវការបំប៉ន ដាក់ជី និងបាញ់ថ្នាំ ដើម្បីទទួលបានទិន្នផល! ហើយក្រុមប្រជាពលរដ្ឋបន្តថា ក្នុងមួយរដូវដីស្រែទាំងអស់នៅក្នុងតំបន់ក្អែកសុំបាយ អាចធ្វើបានតែមួយដង ប៉ុណ្ណោះ ព្រោះតំបន់នេះជាតំបន់ទំនៀបទឹកមិនងាយស្រកផុត និងឆាប់ជនមកវិញ, ប្រសិនបើខូចខាត នោះមិនអាចដាំដុះស្តារឡើងវិញបាននោះទេ។ ក្រុមប្រជាពលរដ្ឋ បានថ្លែងអំណរគុណអាជ្ញាធរខេត្ត ជាពិសេស ឯកឧត្តម សុខ លូ ដែលជួយដោះស្រាយបញ្ហា ភ្លាមៗដល់ពួកគាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here