រដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានយកដើមធ្នង់ចំនួន៧៥ដើមមកដាំ ជុំវិញរង្វង់មូលទូកជាសមិទ្ធិផលថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ដើម្បីមកលេងកំសាន្ត នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

0
49

ខេត្តកំពង់ឆ្នាំង រដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានយកដើមធ្នង់ចំនួន 75ដើមមកដាំជុំវិញ រង្វង់មូលទូកគឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តកំពង់ឆ្នាំងដែលបានលេចរូបរាងឡើងយ៉ាងស្រស់ត្រកាល នៅក្នុងទឹកដី សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងដើម្បីស្វាគមន៍ភ្ញៀវទេសចរមក លេងកំសាន្ត ។

ជាមួយនេះដែរនៅព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ ២០២១ នេះរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងបាននឹងកំពុងដាំដុះដើមធ្នង់ចំនួន75 ដើម ដើម្បីផ្ដល់ជាម្លប់សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី នាទឹកដីខេត្តកំពង់ឆ្នាំងយើងនេះ។

មន្ត្រីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងម្នាក់ជា
អ្នកចង្អុលការឲ្យក្រុមកម្មករដាំដុះដើមធ្នង់ខាងលើនេះបាននិយាយឲ្យដឹងថា ដើមធ្នង់ចំនួន 75ដើមនេះគឺលោកថោង វីរ៉ាវុទ្ធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តដើម្បីយកមកដាំដុះនៅជុំវិញបរិវេណរង្វង់មូលទូកនេះ ដែលនឹងត្រូវប្រារព្ធធ្វើពិធីបុណ្យក្រុងពាលីនាព្រឹកថ្ងៃស្អែកត្រូវថ្ងៃទី ២៧ ខែមករាដើម្បីឆ្លងសមិទ្ធផលថ្មីមួយនេះ ។

លោក ជុំ យ៉ង ជាប្រជាពលរដ្ឋរស់នៅភូមិទី ៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៦ ខែមករានេះបាននិយាយឲ្យដឹងថា ក្នុងនាមលោកជាប្រជាពលរដ្ឋម្នាក់សូមកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ក្នុងការកសាងឡើងនូវសមិទ្ធិផលថ្មីមួយនេះដែលធ្វើឲ្យប្រជាពលរដ្ឋគាំទ្រនិងស្វាគមន៍គ្រប់ៗគ្នា ។

នៅក្នុងនោះផងដែរលោកក៏សូមអំពាវ
នាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់
សូមចូលរួមធ្វើអនាម័យសំអាតជុំវិញរង្វង់មូលស្តូបនេះទាំងអស់គ្នា និងសូមកុំចោល
សំរាមពាសវាល ពាសកាល ដើម្បីឱ្យសមិទ្ធផលថ្មីមួយនេះមានបរិស្ថានល្អ ស្វាគមន៍ភ្ញៀវទេសចរដែលមកលេងកំសាន្តនៅក្នុងទឹក ដីខេត្តកំពង់ឆ្នាំង
របស់យើង ។

សូមបញ្ជាក់ផងដែរថា ចំណុចរង្វល់មូលទូកជាសមិទ្ធផលថ្មីនេះ គឺជាចំណុចផ្លូវប្រសព្វមានចំនួន៦ខ្សែហើយនៅផ្នែកខាងកើតជាប់គ្នានេះ គឺជាកំពង់ផែថ្មី
របស់ក្រុងកំពង់ឆ្នាំង ដែលមានបងប្អូនប្រជាពលរដ្ឋឆ្លងកាត់ចុះឡើងតាមសាឡាងឆ្លងទន្លេទៅកាន់ទឹកដីស្រុកកំពង់លែង និងខេត្តកំពង់ធំ ។

ហើយក៏ជាតំបន់ទេស ចរណ៍ថ្មីមួយទៀត ដែលរដ្ឋ បាលខេត្តកំពង់ឆ្នាំងកំពុងធ្វើការអភិវឌ្ឍ ពង្រីកវិសាលភាពទេស ចរណ៍នៅតាមមាត់ទន្លេសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរល្អឡើងក្រោមការដឹក
នាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here