ស្រុកស្ទោង តាំងពីមានល្បែងសុីសងគ្រប់ប្រភេទចោរលួចម៉ូតូ លួចតាំងពីប្រហុកក៏កើនឡើងជាច្រើនករណីដែរកន្លងមកនេះ

0
13

===========================
{កំពង់ធំ} ថ្ងៃទី26 ខែមករា ឆ្នាំ2021 សព្វថ្ងៃនេះបងប្អូនប្រជាពលរដ្ឋបានរិះគន់ទៅលើមេឆ្នោតវៀតណាម និងមេឡូតូតាមប្រព័ន្ធអនឡាញថាកំពុងតែយកភូមិឃុំមានសុវត្ថិភាពមកប្រឡែងលេងជាមួយថ្នាក់ដឹកនាំដែលកំពុងតែឲ្យមានការទប់ស្កាត់រាល់បទល្មើសទាំងឡាយនៅក្នុងមូលដ្ឋាននីមួយៗក៏ប៉ុន្តែសព្វថ្ងៃនេះមានមេឆ្នោតវៀតណាមនិងមេឡូតូចេញតាមប្រព័ន្ធអនឡាញហើយសុទ្ធតែមានឡាយសិនក្នុងនោះក៏មានថ្នាក់ផ្កាយ 2 ផ្កាយ 3 ផ្កាយ 4 បានអន្តរាគមន៍មកឲ្យសមត្ថកិច្ចមូលដ្ឋានជួយមើលៗផងចំណុចនេះហើយដែលសមត្ថកិច្ចមូលដ្ឋានមិនមានការបង្ក្រាបមូលហេតុមកពីមានការផ្ដាំផ្ញើពីអស់លោកថ្នាក់ផ្កាយៗមកសមត្ថកិច្ចមូលដ្ឋានបែបនេះ

ជាក់ស្ដែងនៅថ្ងៃទី 26 ខែមករាឆ្នាំ 2021 មានករណីចោរលួចម៉ូតូនៅវត្តឈើទាលស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូងស្រុកស្ទោង ខេត្តកំពង់ធំ មូលហេតុលោកតាវ័យចំណាស់អាយុ 73 ឆ្នាំជាគណៈកម្មការវត្តឈើទាលនៅចន្លោះវេលាម៉ោង 11: ថ្ងៃត្រង់លោកតាបានទុកម៉ូតូខាងក្រោមហើយឡើងទៅលើសាលាឆាន់មួយរំពេចនោះស្រាប់តែចោលលួចម៉ូតូរបស់គាត់ទៅបាត់ លោកតាដែលជាគណៈកម្មការវត្តឈើទាលមានឈ្មោះស៊ុន រ៉ាន់ ម៉ូតូរបស់គាត់ដែលចោរលួចទៅម៉ាក ហុង ដា សេ125 សេរីឆ្នាំ2020 ពណ៍ខ្មៅ ពាក់ស្លាកលេខ .កំពង់ធំ.1.M.54.27.

លោកតាក៏សូមសំណូមពរទៅសមត្ថកិច្ចគ្រប់បណ្ដាខេត្តក្រុងនិងប្រជាពលរដ្ឋគ្រប់បណ្ដាខេត្តក្រុងសូមមេត្តាជួយមើលម៉ូតូរបស់គាត់ដែលបាត់ទៅហើយមានភិនភាគនិងស្លាកលេខខាងលើនេះផង សព្វថ្ងៃនេះប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចមូលដ្ឋានលោកពិតជាមិនយល់ត្រង់ចំណុចមួយដែលមានល្បែងស៊ីសងកន្ទុយលេខនិងឡូតូដែលចេញតាមប្រព័ន្ធអនឡាញស្ទើរតែគ្រប់ខេត្តក្រុង ហើយសុទ្ធតែមានឡាយសិនត្រឹមត្រូវផងដែរ

ប្រជាពលរដ្ឋនិងសមត្ថកិច្ចព្រមទាំងអាជ្ញាធរមូលដ្ឋានចោទសួរទៅអស់លោកដែលបើកល្បែងស៊ីសងនៅតាមបណ្ដាលខេត្តក្រុងសួរថាកន្លងមកនេះបានកើតឡើងជាច្រើនករណីនៅតាមមូលដ្ឋាននីមួយៗជាពិសេសចោរលួចចោរកម្មគ្រប់បែបយ៉ាងដែលធ្វើឱ្យប្រជាពលរដ្ឋដេកមិនលក់បក់មិនល្ហើយដោយសារតែខ្លាចលោកចោល មួយទៀតកើតឡើងនូវអំពើហិង្សាក្នុងគ្រួសារនីមួយៗមិនចេះចប់ដោយសារតែល្បែងស៊ីសងគ្រប់ប្រភេទនេះហើយ ម្យ៉ាងទៀតសូមកុំបន្ទោសសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាបល្បែងស៊ីសងពីព្រោះអ្នកដែលបើកល្បែងស៊ីសងទាំងអស់នេះសុទ្ធតែអ្នកមានលុយមានអំណាចដូចជាលោកឧកញ៉ាជាដើម..ល…។

 

LEAVE A REPLY

Please enter your comment!
Please enter your name here