អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាគារមណ្ឌលទីទួលសុវត្ថិភាព នៅវត្តខ្សាច់ជីរស់ ឃុំកំពង់គោ

0
14

ខេត្តកំពង់ធំ៖ អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងឯកឧត្តម ហង្ស សាមឿន អនុប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយគណៈប្រតិភូ បានអញ្ជើញ ចុះពិនិត្យកាសាងសង់មណ្ឌលទីទួលសុវត្តិភាព ដែលត្រូវបានសាងសង់ឡើង ដើម្បីត្រៀមឆ្លើយតបនិង គ្រោះមហន្តរាយដោយសារទឹកជំនន់ និងត្រូវបានសាងសង់ឡើង នៅក្នុងបរិវេណវត្តខ្សាច់ជីរស់ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ.ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១។
អាគារមណ្ឌលទីទួលសុវត្តិភាព ដែលបានសាងសង់នៅក្នុងឃុំកំពង់គោ កំពង់ស្វាយគឺមានប្រវែងទទឹង ២៦ម៉ែត្រ និងបណ្តោយ ៣៤ម៉ែត្រ អាចផ្ទុកមនុស្សបានចំនួន ១៥០នាក់ ទៅ ២៥០នាក់ ដែលត្រូវបានបំពាក់ដោយបន្ទប់ទឹក ផ្ទះបាយ ឃ្លាំង បណ្តាញអគ្គិសនី គម្រោង នេះចាប់ផ្តើមសាងសង់ចាប់ពីខែតុលា ឆ្នាំ២០២០ ដែលគ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សេចក្តីសោមនស្សរីករាយ ចំពោះការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងចាត់ទុកថាទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺ ជាសុខទុក្ខរបស់យើងទាំងអស់គ្នានិងថ្លែងអំណរគុណ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកស្រីគួរ កូនិន នាយិកាកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា និង ឯកឧត្តម ហង្ស សាមឿន អនុប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ត វាយ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះវាជាណាចក្រកម្ពុជា ដែលបានជួយសាងសង់អាគារទីទួលសុវត្តិភាព ដែលជាចំណងដៃដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់គោ ខេត្តកំពង់ធំ ការសាងសង់មណ្ឌល ទីទួលសុវត្ថិភាពគឺមានគោលដៅពីរធំៗគឺ៖ ១. ពេលដែលមានទឹកជំនន់ អាចធ្វើការជម្លៀសប្រជាពលរដ្ឋមករស់នៅក្នុងមណ្ឌល ទី២. ប្រសិនបើមិនមានទឹកជំនន់កើនឡើង អាចប្រើប្រាស់មជ្ឈមណ្ឌលដើម្បីផ្តល់សេវា សង្គម សេវាសុខាភិបាល និងសេវាផ្សេង ទៅតាមអ្វីដែលអាចប្រើប្រាស់បាន ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ខេត្តកំពង់ធំ មានសក្តានុពលច្រើន ដោយមានតំបន់វាលទំនាប លាតសន្ធឹងរហូតដល់មាត់បឹងទន្លេសាប អំណោយផលយ៉ាងខ្លាំងដល់ការដាំដុះស្រូវ និង ការនេសាទ តំបន់ខ្ពង់រាបសមប្រកបបំផុតសម្រាប់ដំណាំចម្ការ ដូចជាកៅស៊ូ ស្វាយចន្ទី និងដំឡូងមីជាដើម និងសុំឲ្យឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួយណែនាំអ្នកវិនិយោគទុន ដើម្បីបោះទុនវិនិយោញនៅក្នុងខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ គោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែល បានសហការមូលនិធិគាំទ្រ តាមរយៈអង្គការស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមទាំងទទួលបានការសហការជាមួយគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ និងគណៈកម្មាធិការខេត្ត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការ សាងសង់ទីទួលសុវត្ថិភាពស្ថិតក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋជម្លៀស នៅពេលមានគ្រោះទឹកជំនន់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here