លោក អ៑ូ សោភ័ណ្ឌ នាយរងខ័ណ្ឌរដ្ឋបាលជលផលខេត្ត លោក ខៀវ សុផារិត នាយរងផ្នែកត្រួតពិនិត្យបទ បទល្មេីសជលផលកំពង់ប្រាសាទចុះ បង្ក្រាបកាន់តែខ្លាំងបទល្មេីសនេសាទ កេីតមានក៏កាន់តែខ្លាំងដែរ

0
42

ខេត្តកំពង់ឆ្នាំង គេសង្កេតឃេីញ លោក
អ៑ូ សោភ័ណ្ឌ នាយរងខ័ណ្ឌ លោក
ខៀវ សុផារិត នាយរងផ្នែក ដឹកនាំកម្លាំង
ចុះធ្វេីការបង្ក្រាប បទល្មេីសនេសាទ យ៉ាង
សកម្ម ដូចភ្លៀងរលឹម គួរឲ្យកោដសរសេីរ
ផងដែរ តែអត់បានមួយចំអុិនកំពឹសផង
សកម្មភាពនៃបទល្មេីសនេសាទកេីតមាន
ដូចផ្កាយរៈ ដដែល

យោងតាមប្រភព ព័ត៌មានពីក្រុមពួកប្រព្រឹត្តបទល្មេីសនេសាទបានខ្សឹបប្រាប់
ឲ្យដឹងថា ការចុះបង្ក្រាប បទល្មេីសនេសាទ របស់ មន្ត្រីជំនាញ គឺគ្រាន់តែជា
ល្បិច ជិះសេះលែងដៃតែប៉ុណ្ណោះ ព្រោះ
ពួកក្រុមប្រព្រឹត្តបទល្មេីសនេសាទ មាន
អ្នករត់ការរួចរាល់អស់ហេីយ ការចុះបង្ក្រាប គឺបង្ក្រាប តែអ្នកមិនទាន់បង់លុយ
នោះទេ

ប្រភពដដែល បានបន្តទៀតថា មន្ត្រីជំ
នាញមុននិងធ្វេីការចុះបង្ក្រាប គេខល់
ទូរស័ព្ទប្រាប់ពួកប្រព្រឹត្តបទល្មេីសនេសាទ
ឲ្យធ្វេីការបន្លិចរបាំងចូលក្នុងទឹកសិន ចាំ
កម្លាំងចម្រុះចេញផុតចាំលេីកឡេីងវិញ
ដូច្នេះហេីយទេីបការចុះបង្ក្រាប របស់មន្ត្រី
ជំនាញគ្មានប្រសិទ្ធិភាពបទល្មេីសនេសាទ
កេីតមានដដែលៗ បទល្មេីសនេសាទដែលកេីតមានយ៉ាងពេញបន្ទុកទាំងនោះគឺ
នៅចំណុច ព្រែកប្រណាក ចំណុច
ព្រែកអញ្ចាញ ចំណុច កោះប្រវឹក ដែល
ស្ថិតក្នុង ភូមិ ក្បាលកន្លង់ ឃុំ ពាមឆ្កោក
ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ដោយលោកចេងពុំ

LEAVE A REPLY

Please enter your comment!
Please enter your name here