ភរិយាលោកវរសេនីយ៍ទោពេជ្រ សុខជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំងបានទទួលប្រាក់ឧបត្ថម្ភពីសមាគមហើយ ក្រោយ ពីមានការអន្តរាគមន៍ពី អគ្គស្នងការនគរបាលជាតិ

0
22

ថ្ងៃ 26 ខែមករាឆ្នាំ 2021
ខេត្តកំពង់ឆ្នាំង ករណីមន្ត្រីពន្ធនា គារខេត្តកំពង់ឆ្នាំងម្នាក់
ដែលបានទទួលមរណៈភាពជាង ៣ ខែមិនបានទទួលប្រាក់
ពីសមាគមបន្ទាប់ពីមានការអន្តរាគមន៍របស់អគ្គស្នងការនគរ
បាលជាតិនៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ នេះមន្ត្រីហិរញ្ញវត្ថុសាលាខេត្តកំពង់ឆ្នាំងបានបើកប្រាក់ឧបត្ថម្ភរបស់សមាគមជូនភរិយាមន្ត្រីពន្ធនាគារខាងលើហើយ ។ ដោយឡែកក៏មានឯកឧត្តមនិងលោកជំទាវនៅក្នុងគណបក្ស
ប្រជាជនកម្ពុជា បាននាំយកថវិកាជាអំណោយមួយចំនួនទៀតឧបត្ថម្ភដោយផ្ទាល់ដល់មូល ដ្ឋានជូនគ្រួសារមន្ត្រីពន្ធនាគារខាងលើ ដែលកំពុងខ្វះខាតជីវភាពផងដែរ។

លោកស្រី វង្សសុវណ្ណារី អាយុ៦០ ឆ្នាំ ជាភរិយាលោក វរសេ
នីយ៍ទោពេជ្រ សុខ ជាមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំងដែល
មានទីលំនៅក្នុងភូមិដំណាក់ពពូលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី ២៥ ខែមករានេះ បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា បន្ទាប់ពីមានការជួយផ្សព្វ
ផ្សាយរបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងប្ដីរបស់លោក
ស្រីដែលបានទទួលមរណភាពជាង៣ខែហើយមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីសមាគមនៅឡើយនោះ និងបន្ទាប់ពីមាន ការជួយអន្តរាគមន៍ពីអគ្គស្នងការនគរបាលជាតិ នៅម៉ោង ១០ និង ៣០នាទី ព្រឹក ព្រឹកថ្ងៃទី 25 ខែមករានេះលោកស្រីត្រូវបានមន្ត្រីហិរញ្ញវត្ថុសាលាខេត្តកំពង់ឆ្នាំងហៅឲ្យទៅបើកប្រាក់ឧបត្ថម្ភរបស់សមាគមមន្ត្រីរាជការ ពន្ធនាគាររួចហើយ ចំនួន ៤ លានកន្លះសម្រាប់ឧបត្ថម្ភបុណ្យសពលោកពេជ្រ សុខ ជាសាមី ។

លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថាជាមួយគ្នានេះដែរនៅរសៀលថ្ងៃទី 25 ខែមករានេះដែរក្រុមការងារឯកឧត្តម ឌីវិជ្ជា និងលោកជំទាវហ៊ុន ម៉ាណា ជាមន្ត្រីរបស់គណបក្ស ប្រជាជនកម្ពុជា ក៏បាននាំយកនូវអំណោយសប្បុរស់របស់ឯកឧត្តមនិងលោកជំទាវ នូវថវិកាចំនួន ៥ លានរៀល និងភេសជ្ជៈមួយ
ចំនួនទៀត មកឧបត្ថម្ភជូនលោកស្រីដោយផ្ទាល់នៅគេហ
ដ្ឋានស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ពេលទទួលបានប្រាក់ឧបត្ថម្ភគោលរបបសមាគមដល់គ្រួសារសពនិងប្រាក់ឧបត្ថម្ភរបស់ឯកឧត្តម និងលោកជំទាវខាងលើនេះ លោកស្រីវង្ស វណ្ណារី និងកូនចៅក្នុងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអគ្គ
ស្នងការនគរបាលជាតិ ឯក ឧត្តម ឌី វិជ្ជា និងលោកជំទាវ
ហ៊ុន ម៉ាណា ឯកឧត្តមអភិបាលខេត្តកំពង់ ឆ្នាំងយ៉ាងជ្រាល
ជ្រៅ ដោយសូមគោរពជូនពរឯកឧត្តមនិងលោក ជំទាវសូមទទួលបានជោគជ័យគ្រប់ការងារ ភារកិច្ចដែលប្រមុខរាជរដ្ឋា ភិបាលប្រគល់ជូន និងសូមទទួល បានសេចក្តីសុខ គ្រប់
ប្រការ គឺអា យុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here