ពលរដ្នរឹះគន់រឿងត្រាក់ទ័រចូលឈួសឆាយដីព្រៃអភិរក្សសត្វខ្សឹបនិងដីសហគមន៍សាមគ្គីក្នុងដែនគ្រប់គ្រប់របស់មន្រ្ដីបរិស្ថានខេត្តកំពងធំ

0
31

កំពង់ធំ ÷ តាមការរឹះគន់ពីពលរដ្នថាមានត្រាក់ទ័រចូលឈូសឆាយដីព្រៃអភិរក្សសត្វខ្សឹបនិងដីសហគមន៍សាមគ្គីក្នុងដែនគ្រប់គ្រប់របស់មន្រ្ដីបរិស្ថានខេត្តកំពងធំ ដោយចោតថា អាជ្ញាធរមូលដ្ឋានភូមិ និងឃុំ រហូតដល់ស្រុកប្រសាទបល្ល័ង្គបានបើកភ្លើងខៀវដោយឃុបឃិតគ្នាជាប្រព័ន្ធ ។
កាលពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មានសេចក្ដីរាយការណ៍ពី ពលរដ្ឋក៏ដូចមន្ត្រីរាជការដែលកំពុងតែធ្វើការនៅក្នុងភូមិការពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ ថាពួកគេតែងតែឃើញមានសកម្មភាពឈូសឆាយដីព្រៃអភិរក្សសត្វខ្សឹបយ៉ាងអាណាធិបតេយ្យស្ថិតក្រោមការគ្រប់គ្រប់របស់មន្រ្ដីបរិស្ថាន។
លោក តុប កក្កា ប្រធានមន្ទីរបរិស្ថានខេត្តកំពងធំ យើងមិនអាចសុំការសម្ភាសតាមទូស័ព្ទ និង ប្រព័ន្ធតេលេក្រាមបានទេ ជុំវិញរឿងនេះ ដោយមិនលើកទូស័ព្ទ ហើយលុបសារតាមប្រព័ន្ធតេលេក្រាមថែមទៀត មិនដឹងថាលោកខ្លាចហ៊ានផ្ដល់បទសម្ភាសឬមិនចង់បំភ្លឺ ជុំវិញករណីត្រាក់ទ័រចូលឈូសឆាយដីព្រៃអភិរក្សសត្វខ្សិបក្នុងដែនគ្រប់គ្រង់របស់ខ្លួននោះទេ?។
លោក វណ្ណះ សោភានិត អភិបាលស្រុកប្រាសាទបាល្ល័ង្គ បានឆ្លើយតបតាមប្រព័ន្ធតេលេក្រាម ថា រឿងនេះខាងស្រុកកំពុងតែស្រាវជ្រាវ ម្យ៉ាង ការចោតថាស្រុកមានការឃុបឃិតគ្នាជាប្រព័ន្ធនោះ លោកបានបដិសេដថា គ្មានការពិត ខ្ញុំបានកត់ត្រាអស់ហើយ។
លោក ប៊ុន រ៉ុម មេភូមិ ការពឺត បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា រឿងការឃុបឃិតគ្នាជាប្រព័ន្ធនោះគ្មានទេ ការពិតត្រាក់ទ័រដែលចូលឈូសឆាយយ៉ាងអាណាធិបតេយ្យនោះ គឺត្រាក់ទ័រមកពីក្រៅ មិនមែននៅក្នុងភូមិនោះទេ។
លោក ឡុង ជឿន មេឃុំសាមគ្គី បានផ្ដល់បទសម្ភាសតាមទូស័ព្ទមកថា ដីព្រៃអភិរក្សសត្វខ្សិបនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្រ្ដីបរិស្ថាន លោកថាគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ដោយភូមិ ឃុំ ស្រុក មិនបានដឹងនោះទេ កន្លងមកមានអ្នកមកសុំឈូសដែរ តែលោកមិនអនុញាតិទេព្រោះគ្មានច្បាប់អនុញាតិ ! តែបើគេលួចឈូសឆាយយប់ ឬក៏ចាប់បានពេលកំពុងឈូស ហើយសួរអ្នកឈូសបើឆ្លើយថា ឃុំជាអ្នកអោយ លោកព្រមទទួល តែពេលនេះលោកមិនទទួលនោះទេព្រោះលោកមិនបានដឹង មិនអនុញាតិនោះឡើយ។
ក្នុងការចុះផ្សាយព័ត៌មាននេះយើងស្វាគមន៍រាល់ការបកស្រាយពីគ្រប់អង្គភាពពាក់ព័ន្ធជានិច្ចដើម្បីឆ្លុះបញ្ចាំងការពិតសុក្រិតនិងយុត្តិធម៍ និងតម្រុយផ្ដល់ឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់ទាន់ពេលវេលា។ (ព័ត៏មាន បឋម)

LEAVE A REPLY

Please enter your comment!
Please enter your name here