អាជ្ញាធរខេត្តកំពង់ធំ ជំរុញឲ្យមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឱ្យដល់ទីជនបទ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជន

0
12

(កំពង់ធំ)៖ ដើម្បីឱ្យមានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យដល់ទីជនបទ ឱ្យកាន់តែល្អប្រសើរឡើងឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានជំរុញគ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់ទីជនបទឱ្យបានគ្រប់គ្រាន់ ដើម្បីលើកកម្ពស់សុខមាលភាព និងដើម្បីចូលរូមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម សុក ហៃ បានលើកឡើងដូចនេះនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប្រចាំឆ្នាំ២០២០របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្តពិធីនេះក៏មានការចូលរួមពីបណ្តាអង្គភាពមន្ទីរនានាអាជ្ញាធរ ក្រុង ស្រុក និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនផងដែរ។
ឯកឧត្តមបានបន្តថា ក្នុងកំណើនវិនិយោគទុន លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចឲ្យបានជោគជ័យ នៅតំបន់ដាច់ឆ្ងាយពីវិស័យទឹកស្អាត និងអនាម័យសកល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លទ្ធផល នៃវឌ្ឍនភាពជាវិជ្ជមាននៃអនាម័យ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួម សហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ជាមួយដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ។
ឯកឧត្តម សុក ហៃ ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវជួយយកទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាពនិងកៀគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានាក្នុងការលើកកំពស់សុខភាពហើយអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានា ឱ្យមានអនាម័យស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយដៃគូអភិវឌ្ឍនានា នៅតាមមូលដ្ឋាន នៅតាមគ្រឹះស្ថានសិក្សា សាលាចំណេះទូទៅ ត្រូវយកចិត្តទុកដាក់ សាងសង់សម្ភារៈទឹកស្អាត អប់រំសិស្សឱ្យយល់ពីផលវិបាកនៃការខ្វះអនាម័យនៅតាមសាលា និងគ្រួសារ ហើយគ្រប់គ្រួសារត្រូវសាងសង់បង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ការអប់រំ និងផ្សព្វផ្សាយនូវចំណេះដឹងពីការលើកកម្ពស់សុខភាព និងអនាម័យនៅជនបទឲ្យបានទូលំទូលាយ និងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលផងដែរ៕
ជាមួយគ្នានេះដែរឯកឧត្តមបានជំរុញឲ្យគ្រប់អាជ្ញាធរទាំងអស់ត្រូវបន្តការផ្សព្វផ្សាយការរីករាលដាលនៃជម្ងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

LEAVE A REPLY

Please enter your comment!
Please enter your name here