របបអាហារដែលផ្សារភ្ជាប់ទៅនឹងការអស់រដូវ

50

ការសិក្សានៅចក្រភពអង់គ្លេសបានបង្ហាញថារបបអាហារដែលសម្បូរទៅដោយអាហារ ជាក់លាក់អាចជាកត្តាមួយក្នុងការអស់រដូវ។

អ្នកស្រាវជ្រាវដែលបានសិក្សាលើស្ត្រីជាង 14,000 នាក់បានរកឃើញថាអ្នកដែលមានរបបចំណីអាហារដែលរួមមានត្រីនិងប្រភេទសណ្តែកបានឈានដល់អស់រដូវជាច្រើនឆ្នាំបន្ទាប់ ជាងស្ត្រីដែលមិនបានញ៉ាំអាហារទាំងនេះច្រើន។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទស្សនាវដ្តី Epidemiology and Community Health ថាការទទួលទានអាហារផ្ទុកកាបូហាយដ្រេតច្រើនដែលរួមមាន Pasta និងបាយត្រូវបានផ្សារភ្ជាប់ទៅនឹងការអស់រដូវមុន។

អ្នកដឹកនាំការស្រាវជ្រាវ Yashvee Dunneram បាននិយាយនៅក្នុង Email ថាភស្តុតាងបានបង្ហាញថាខណៈពេលដែលការអស់រដូវឆាប់បង្កើនហានិភ័យនៃជម្ងឺសរសៃឈាមបេះដូង ជម្ងឺពុកឆ្អឹងនិងជម្ងឺធ្លាក់ទឹកចិត្ត វាក៏ការពារប្រឆាំងនឹងជម្ងឺមហារីកសុដន់ ស្បូន និងអូវែដែលធ្វើឱ្យវាគួរឱ្យចាប់អារម្មណ៍ក្នុងការស្រាវជ្រាវថាតើរបបអាហារដែលជាកត្តាមួយក្នុងចំណោមកត្តាអាកប្បកិរិយាផ្សេងៗដែលអាចកែប្រែបានត្រូវបានផ្សារភ្ជាប់ការកើតឡើងនៃការអស់រដូវតាមធម្មជាតិ។

លោក Dunneram អ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យ Leeds បាននិយាយថាការស្រាវជ្រាវមួយចំនួនបានមើលទៅលើការផ្សារភ្ជាប់គ្នារវាងកត្តាប្រជាសាស្ដ្រសង្គមដូចជាការជក់បារី ស្ថានភាពសេដ្ឋកិច្ចសង្គម ពូជសាសន៍ និងកត្តាបន្តពូជ (អាយុ វិសមភាព ការមានផ្ទៃពោះដំបូង) និងអាយុនៃការអស់រដូវតាមធម្មជាតិ។

អ្នកស្រាវជ្រាវបានរកឃើញថាអាយុជាមធ្យមនៅពេលអស់រដូវដែលត្រូវបានគេកំណត់ថានឹងមាន 12 ខែ ដោយមិនមានរដូវគឺ 50,5 ឆ្នាំ ហើយស្ត្រីពាក់កណ្តាលមានអាយុ 51 ឆ្នាំឬវ័យចាស់ជាងនេះអស់រដូវតាមធម្មជាតិ។

បន្ទាប់ពីគិតពីទម្ងន់ ការជក់បារី និងកត្តាដទៃទៀត ចំនួនបន្ថែមប្រចាំថ្ងៃជាមធ្យមនៃអាហារប្រភេទសណ្តែកអាចពន្យារពេលជិតមួយឆ្នាំនៃការអស់រដូវខណៈពេលដែលការញ៉ាំត្រីដែលផ្ទុកសម្បូជាតិខ្លាញ់អាចពន្យារពេលរបានយៈពេល 3 ឆ្នាំ។

វីតាមីន B6 និងស័ង្កសីនៅក្នុងរបបអាហារក៏អាចពន្យាការអស់រដូវបន្តិចដែរ ខណៈពេលដែលការញ៉ាំបាយជាមធ្យមប្រចាំថ្ងៃ ឬ Pasta ធ្វើអោយអស់រដូវមុន 1 ឆ្នាំកន្លះ។

លោក Dunneram បាននិយាយដោយសារតែការសិក្សានេះមិនបង្ហាញពីមូលហេតុណាមួយ, យើងមិនរំពឹងថាស្ត្រីនឹងផ្លាស់ប្តូររបបអាហារដោយផ្អែកលើការស្រាវជ្រាវនេះទេ។

លោក Sandra Arevalo អ្នកឯកទេសចំណីអាហារនៅមន្ទីរពេទ្យ Montefiore នៅទីក្រុងញូវយ៉កបាននិយាយថាទោះជាយ៉ាងណាក៏ដោយគុណភាពនៃអាហារអាចផ្លាស់ប្តូរពីតំបន់មួយទៅតំបន់មួយហើយខ្ញុំមានអារម្មណ៍ថាវាចាំបាច់ដើម្បីសន្និដ្ឋានការស្រាវជ្រាវទៅលើដែនដីដែលមានប្រភពដើមអាហារផ្សេងៗគ្នានិងជាតិសាន៍ដើម្បីស្វែងយល់ប្រសិនបើលទ្ធផលដូចគ្នានឹងមនុស្សផ្សេងៗគ្នាដែឬទេ៕