យន្តហោះបានចុះចតជាបន្ទាន់នៅក្នុងប្រទេសចិន

44

យន្ដហោះដឹកអ្នកដំណើរមួយបានចុះចតជាបន្ទាន់នៅក្នុងប្រទេសចិនក្រោយពីបង្អួចអ្នកបើកយន្តហោះបានបែកបាក់។

ភ្នាក់ងារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថាបង្អួចបានបែកនៅពេលយន្តហោះនេះកំពុងហោះហើរឆ្លងកាត់ខេត្តស៊ីឈួន។

យន្ដហោះ Airbus A319 របស់ខេត្តស៊ីឈួនបានធ្វើដំណើរពីទីក្រុងចុងឃីងទៅឡាសានៅទីបេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីអ្នកបើកបរម្នាក់ដែលនិយាយថាបង្អួចបានបែកភ្លាម នៅពេលវាកំពុងហោះហើរនៅកម្ពស់ប្រហែល 10,000 ម៉ែត្រជិត 30 នាទីបន្ទាប់ពីហោះហើរ។

យន្ដហោះនេះត្រូវបានគេរាយការណ៍ថាបានបន្ទាបខ្លូនចុះយ៉ាងឆាប់រហ័សបន្ទាប់ពីហេតុការណ៍នោះ ហើយបានចុះចតនៅអាកាសយានដ្ឋានមួយនៅឆឹងទូប្រហែល 40 នាទីក្រោយមក៕