ប្រធានក្រុមហ៊ុន LG Group របស់កូរ៉េខាងត្បូងបានទទួលមរណៈភាព

66

ក្រុមមន្ត្រីបានឱ្យដឹងថាប្រធានក្រុមហ៊ុន LG Group ដែលមានអាយុ 73 ឆ្នាំរបស់កូរ៉េខាងត្បូងបានទទួលមរណៈភាពនៅថ្ងៃអាទិត្យនេះ។

លោក Koo Bon-moo ត្រូវបានជឿជាក់ថាបានពង្រីកអាណាចក្រពាណិជ្ជកម្មដែលផ្តោតលើឧបករណ៍ប្រើប្រាស់អេឡិចត្រូនិក អេក្រង់រូបភាព និងសារធាតុគីមីដែលបានបង្កើតឡើងដោយជីតារបស់គាត់នៅឆ្នាំ 1947។

ក្នុងអំឡុងពេលជាង 20 ឆ្នាំក្នុងនាមជាប្រតិបត្តិករកំពូលរបស់លោក Koo ការលក់បានកើនឡើងយ៉ាងខ្លាំងដោយក្រុមហ៊ុន LG Group បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលមានទឹកប្រាក់ចំនួន 160 ពាន់លានវ៉ុនស្មើនឹង 148 ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន គឺកើនឡើងពី 30 ពាន់ពាន់លានវ៉ុនក្នុងឆ្នាំ 1994។

ភ្នាក់ងារព័ត៌មានយ៉ុនហាប់បានដកស្រង់សម្តីក្រុមមន្រ្តីក្រុមហ៊ុនដែលនិយាយថាសហគ្រិនរូបនេះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលពីសប្តាហ៍មុនបន្ទាប់ពីការវះកាត់ខួរក្បាល ប៉ុន្តែបានបដិសេធការព្យាបាលដែលអូសបន្លាយរយៈពេលយូរ។

លោក Koo ត្រូវបានរាយការណ៍ថា លោកបានស្នើសុំកូនចិញ្ចឹមឈ្មោះ Koo Kwang -mon អោយទទួលការងារបន្តពីគាត់ដើម្បីដឹកនាំក្រុមហ៊ុនគ្រប់គ្រងដោយក្រុមគ្រួសារ។

កូនប្រុសច្បងអាយុ 40 ឆ្នាំនេះគឺជាកូនប្រុសច្បងរបស់ប្អូនប្រុសរបស់លោក Koo ប៉ុន្តែត្រូវបានចិញ្ចឹមដោយសហគ្រិនរូបនេះនៅក្នុងឆ្នាំ 2004 បន្ទាប់ពីគាត់បានបាត់បង់កូនប្រុសរបស់គាត់នៅក្នុងឧបទ្ទវហេតុរថយន្តក្នុងទសវត្សឆ្នាំ 1990៕