លោក Maduro បានជាប់ឆ្នោតជាប្រធានាធិបតី Venezuela សារជាថ្មី

38

ក្រុមប្រឹក្សាបោះឆ្នោត Venezuela បាននិយាយថាប្រធានាធិបតីដែលកំពុងកាន់តំណែងលោក Nicolas Maduro បានឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទីពីរកាលពីថ្ងៃអាទិត្យ។

ក្រុមប្រឹក្សានេះបានប្រកាសជ័យជម្នះរបស់លោក Maduro នៅល្ងាចថ្ងៃអាទិត្យ។ គូប្រកួតប្រជែងសំខាន់គឺអតីតអភិបាលរដ្ឋ Lara លោក Henri Falcon ដែលបានអំពាវនាវឱ្យមានការពង្រឹងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ។

ពួកឆ្វេងនិយមប្រឆាំងអាមេរិកលោក Maduro បានក្លាយទៅជាជនផ្តាច់ការនៅពេលដែលអតិផរណាទំនិញសារពើរពន្ធនិងកង្វះខាតទំនិញប្រចាំថ្ងៃកំពុងតែបង្កឱ្យមានចលាចលនយោបាយនិងសេដ្ឋកិច្ច។ ប្រជាជនប្រហែល 1,5 លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។

ចំពេលដែលមានការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីអោយគាត់លាលែងពីតំណែង លោក Maduro បានធ្វើអោយក្រុមប្រឆាំងមានការភ្ញាក់ផ្អើលដោយរៀបចំការបោះឆ្នោតភ្លាមៗ ដែលការបោះឆ្នោតនោះគ្រោងនឹងរៀបចំនៅខែធ្នូ។

គណបក្សប្រឆាំងសំខាន់ៗបានធ្វើពហិការមិនចូលរួមការបោះឆ្នោត ដោយនិយាយថាការបោះឆ្នោតដោយយុត្តិធម៌មិនអាចត្រូវបានរៀបចំឡើងដោយរបប់របស់លោកប្រធានាធិបតីដែលកាន់អំណាចផ្តាច់ការកាន់តែខ្លាំងឡើងទេ។

សហរដ្ឋអាមេរិកនិងប្រទេសជិតខាងក៏បានអំពាវនាវឱ្យមានការបោះឆ្នោតដោយយុត្តិធម៌នៅវ៉េណេស៊ុយអេឡាផងដែរ។ ពួកគេត្រូវបានរំពឹងថានឹងបង្កើនសម្ពាធលើរដ្ឋបាលរបស់លោក Maduro៕