កូរ៉េខាងជើងត្រៀមខ្លួនបិទទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ

36

អ្នកកាសែតអន្តរជាតិបានមកដល់កូរ៉េខាងជើងដើម្បីធ្វើជាសាក្សីចំពោះការបិទកន្លែងសាកល្បងនុយក្លេអ៊ែរ Punggye-Ri។ អ្នកយកព័ត៌មានជាតិនិងអន្តរជាតិនឹងធ្វើដំណើរទៅកាន់តំបន់នោះដោយរថភ្លើងពិសេសមួយនៅថ្ងៃពុធ។

កូរ៉េខាងជើងនិយាយថាខ្លួននឹងបំផ្ទុះរូងភ្នំទាំងអស់ បិទផ្លូវចូល និងផ្លាស់ប្តូកន្លែងសង្កេតជាន់ផ្ទាល់ដីនៅ Punggye-ri ក្នុងចន្លោះថ្ងៃពុធនិងថ្ងៃសុក្រ។

អ្នកកាសែតមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចិន និងរុស្ស៊ីបានធ្វើតំណើតាមយន្តហោះទៅកាន់ទីក្រុងវ៉ូសានកាលពីថ្ងៃអង្គារ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Sky News បានរាយការណ៍ថាវានឹងចំណាយពេល 12 ម៉ោងដោយរថភ្លើង 4 ម៉ោងដោយឡានក្រុង និង 2 ម៉ោងដោយថ្មើរជើងដើម្បីទៅដល់កន្លែងសាកល្បងនុយក្លេអ៊ែនៅភាគភាគឦសាននៃប្រទេស។

អ្នកឆ្លើយឆ្លងព័ត៌មាន Sky News បាននិយាយថាឧបករណ៍ dosimeter របស់ក្រុមរបស់គាត់ដែលជាឧបករណ៍សម្រាប់វាស់កម្រិតវិទ្យុសកម្មត្រូវបានរឹបអូសនៅព្រលានយន្តហោះវ៉ូសាន។

លោកបាននិយាយថាក្រុមការងារបានធ្វើការតវ៉ាម្តងហើយម្តងទៀត ប៉ុន្តែមន្រ្តីកូរ៉េខាងជើងបានធានាពួកគេថាទីតាំងនេះមានសុវត្ថិភាពហើយពួកគេមិនចាំបាច់ប្រើវាទេ។

វិទ្យាស្ថានគោលនយោបាយអាមេរិកបាននិយាយថារូបភាពផ្កាយរណបដែលថតកាលពីថ្ងៃសៅរ៍បង្ហាញពីរចនាសម្ព័ន្ធថ្មី 2 នៅខាងកើតនិងខាងលិចកន្លែងសាកល្បង ហើយវាអាចជាកន្លែងសង្កេតមើលប្រព័ន្ធផ្សព្វផ្សាយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថាការបិទតំបន់នោះគឺជាវិធានការដ៏មានន័យនិងសំខាន់មួយដែលត្រូវបានធ្វើឡើងដោយស្ម័គ្រចិត្តដោយប្រទេសដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕