ញត្តិដែលមានហត្ថលេខាចំនួនជាង 400,000 អំពាវនាវឱ្យពិន័យ Ramos

42

កីឡាករ Salah របស់ហង្សក្រហម Liverpool បានរងរបួសនៅក្នុងតង់ទីមួយនៃការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីមានការប្រឈមជាមួយខ្សែការពារក្លឹប Real Madrid។

អ្នករៀបចំការដាក់ញត្តិតាមរយៈ change.org បាននិយាយថាកីឡាករសញ្ជាតិអេស្ប៉ាញមានចេតនាធ្វើអោយកីឡាករសញ្ជាតិអេហ្ស៊ីបរបួសដៃ។មនុស្សរាប់ម៉ឺននាក់បានចុះហត្ថលេខាគាំទ្រចំពោះការអះអាងកាលពីល្ងាចថ្ងៃចន្ទដោយមានញត្តិអំពាវនាវឱ្យ UEFA និង FIFA ដាក់ពិន័យដល់កីឡាករ Ramos។

វាកើតមានឡើងខណៈពេលដែលមេធាវីសញ្ជាតិអេហ្ស៊ីបលោក Bassem Wahba ដាក់ពាក្យបណ្តឹងដោយទាមទាប្រាក់សំណងចំនួន 1 ពាន់លានអ៊ឺរ៉ូ (ស្មើនឹង 873 លានផោន) ពីកីឡាករ Ramos ដោយបារម្មណ៍ថាកីឡាករ Salah នឹងមិនអាចលេងឱ្យក្រុមជម្រើសជាតិរបស់គាត់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2018 នាពេលខាងមុខដ៏ខ្លីនេះ។

លោក Wahba បាននិយាយថាលោកបានដាក់ពាក្យបណ្តឹងទៅកាន់ FIFA ដោយអះអាងថាកីឡាករ Ramos បានធ្វើឱ្យរបួសទាំងរាងកាយនិងផ្លូវចិត្តដល់កីឡាករ Salah។គាត់បានប្រាប់ទូរទស្សន៍អេហ្ស៊ីប Sada El-Balad ថា “កីឡាករ Ramos បានបង្កររបួសស្នាមដោយចេតនាដល់កីឡាករ Mo Salah ហើយគួរតែត្រូវបានពិន័យចំពោះសកម្មភាពរបស់គាត់”។

លោក Wahab បានបន្តថា “ខ្ញុំបានដាក់ពាក្យបណ្តឹងទៅកាន់ FIFA ហើយ។

“ខ្ញុំនឹងស្នើសុំសំណងដែលអាចលើសពី 1 ពាន់លានអ៊ឺរ៉ូសម្រាប់របួសទាំងផ្លូវកាយនិងផ្លូវចិត្តដែលកីឡាករ Ramos បានប្រព្រឹត្តលើកីឡាករ Salah និងប្រជាជនអេហ្ស៊ីប”។

អ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League 2017/2018 បាននិយាយថាគាត់ “មានជំនឿចិត្ត” ថាគាត់នឹងអាចលេងបានសម្រាប់ការប្រកួតរដូវក្តៅក្នុងប្រទេសរុស្ស៊ីទោះបីជាមានការភ័យខ្លាចពីរបួសក៏ដោយ។កីឡាករវ័យ 25 ឆ្នាំរូបនេះបានចាកចេញពីទីលានជាមួយទឹកភ្នែក មុនពេលក្រុម Real Madrid ទទួលជ័យជម្នះ 3-1 លើក្រុមរបស់ខ្លួនក្នុងទីក្រុងគីវនៅរាត្រីថ្ងៃសៅរ៍។

ក្រុមហង្សក្រហម Liverpool បានស៊ុតបាល់បញ្ចូលទីចំនួន 9 គ្រាប់ ខណៈដែលរូបគេនៅលើទីលាន ប៉ុន្តែគ្មានឪកាសបានស៊ុតនៅតង់បន្តបន្ទាប់ទៀតឡើយ។កីឡាករ Ramos ដែលបានទទួលកាតលឿងសម្រាប់ការប្រកួតដ៏ចម្រូងចម្រាសរបស់គាត់បានជូនពរឱ្យកីឡាករ Salah ជាសះស្បើយឆាប់រហ័សកាលពីថ្ងៃអាទិត្យ។

នៅក្នុងអត្ថបទដែលបានបកប្រែពីភាសារអេស្ប៉ាញគាត់បានសរសេរថា “កីឡាបាល់ទាត់បង្រៀនអ្នកនូវមុខមាត់ដ៏ផ្អែមល្ហែមបំផុតគ្រប់ពេលនិងភាពជូរចត់របស់អ្នកដទៃ (Sic)”។

“ជាដំបូងយើងជាដៃគូ សូមជាសះស្បើយឆាប់រហ័ស Salah អនាគតកំពុងរង់ចាំអ្នក។”អ្នកដែលបង្កើតញត្តិដើម្បីពិន័យកីឡាករ Ramos ក៏បានរិះគន់ទង្វើរបស់គាត់នៅក្នុងការប្រកួតដែលបានកើតឡើងកន្លងទៅ។ពួកគេបានសរសេរថា “គាត់បានធ្វើសកម្មភាពដែលថាកីឡាករ Liverpool បានធ្វើឱ្យគាត់ របួសដោយបំភ័ណ្ឌដែលធ្វើឱ្យអាជ្ញាកណ្តាលផ្តល់កាតលឿងអោយកីឡាករ Mane ដែលគាត់មិនសមនឹងទទួលបាន។កីឡាករ Sergio Ramos តំណាងឱ្យគំរូអាក្រក់ដល់កីឡាករបាល់ទាត់ជំនាន់ក្រោយ។

ជំនួសឱ្យការឈ្នះការប្រកួតដោយយុត្តិធម៌ គាត់ប្រើល្បិចដែលមិនគោរពតាមស្មារតីនៃល្បែងនិងការលេងដោយយុត្តិធម៌។

UEFA និង FIFA គួរតែចាត់វិធានការប្រឆាំងនឹងកីឡាករ Ramos និងកីឡាករដែលមានលក្ខណៈស្រដៀងគ្នា ដោយប្រើវីដេអូថតពីការប្រកួតដើម្បីរក្សាស្មារតីនៃការប្រកួត៕