តារាសម្តែងក្នុងរឿង Harry Potter លោក Matthew Lewis រៀបការក្នុងប្រទេសអ៊ីតាលី

38

តារាសម្តែងក្នុងរឿង Harry Potter លោក Matthew Lewis បានរៀបការជាមួយគូដណ្ដឹងរបស់គាត់ Angela Jones នេះបើតាមការប្រកាសនៅលើ Twitter របស់លោក Lewis កាលពីថ្ងៃចន្ទ។តារាសម្តែងនេះបានដើរតួជា Neville Longbottom នៅក្នុងខ្សែភាពយន្តល្បីៗ ដោយផ្អែកលើសៀវភៅរបស់ JK Rowling។
ពេលចែកចាយរូបថតប្តីប្រពន្ធនៅក្នុងថ្ងៃការ លោកបាននិយាយបែបកំប្លែងថា “ខ្ញុំមិនត្រឹមតែខកខាន @ActicMonkeys នៅ Los Angeles ប៉ុន្ដែពួកគេបានសម្តែងនៅក្នុងប្រទេសអ៊ីតាលីក្នុងពេលតែមួយដែលពួកយើងនៅទីនោះ ហើយភរិយារបស់ខ្ញុំបានរៀបការជាមួយខ្ញុំជំនួសវិញ”។លោក Lewis អាយុ 28 ឆ្នាំបានភ្ជាប់ពាក្យជាមួយអ្នករៀបចំព្រឹត្តិការណ៍ Jones នៅឆ្នាំ 2016 ដោយអ្នកនាំពាក្យម្នាក់និយាយថានៅពេលនោះអ្នកទាំងពីរគឺពិតជាសប្បាយរីករាយណាស់៕