ផលិតផល Withings នឹងត្រលប់មកវិញបន្ទាប់ពី Nokia បានលក់ចេញ

35

ក្រុមហ៊ុន Nokia នឹងលក់ផ្នែកសុខភាពរបស់ខ្លួនទៅស្ថាបនិកម៉ាកយីហោ Withings ដែល ក្រុមហ៊ុនខ្លួនបានទិញនៅឆ្នាំ 2016។

ម៉ាកយីហោ Withings ត្រូវបានគេកំណត់ថានឹងត្រលប់មកវិញបន្ទាប់ពីត្រូវបានលក់ ដែលផ្ទុយពីការសម្រេចចិត្តរបស់ក្រុមហ៊ុនហ្វាំងឡង់ដើម្បីកាត់កាត់បន្ថយការផលិត។

អាជីវកម្មនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ហើយបានភ្ជាប់ឧបករណ៍សុខភាពដូចជានាឡិកានិងជញ្ជីងថ្លឹង។

ការលក់ទៅអោយស្ថាបនិកក្រុមហ៊ុនលោក Eric Carreel ដែលចំនួនទឹកប្រាក់សរុបមិនត្រូវបានបង្ហាញ កើតឡើងបន្ទាប់ពីទទួលបានប្រាក់ចំណូលតិចតួចសម្រាប់ Nokia Health។

ការត្រឡប់មកវិញរបស់ម៉ាកយីហោ

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើគេហទំព័រ Nokia លោក Carreel បានប្រកាសពីចេតនារបស់លោកក្នុងការនាំយកយីហោម៉ាក Withings មកវិញដោយរក្សានូវការផលិតលក់សម្រាប់ផលិតផលរបស់ក្រុមហ៊ុន។លោកបានសរសេរថា «ខ្ញុំនឹងត្រៀមខ្លូនជាស្រេចចំពោះការវិលត្រឡប់មកវិញរបស់ម៉ាកយីហោ Withings ចុងឆ្នាំនេះ ខ្ញុំធានាថាអ្នកនៅជាមួយយើង ថាតើនៅជាមួយយើងតែមួយថ្ងៃ ឬច្រើនឆ្នាំ ផលិតផលសុខភាពនិងសេវាកម្មឌីជីថលរបស់អ្នកនឹងបន្តទទួលបានការគាំទ្រ»។

អ្នកជំនាញការខាងឧស្សាហកម្មបាននិយាយអំពីការផ្លាស់ប្តូរជោគវាសនានៃផ្នែកសុខភាពរបស់ Nokia។លោក Ben Wood អ្នកវិភាគឧស្សាហកម្មនៅក្រុមហ៊ុន CSS Insight បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC ថា “វាមើលទៅដូចជាក្រុមហ៊ុន Nokia បានធ្វើការតថ្លៃនៅពេលដែលពួកគេបានទិញ Withings ប៉ុន្តែវាមានតម្លៃថ្លៃណាស់ក្នុងការកសាងម៉ាកយីហោដែលផ្តោតលើសុខភាព។ ជាមួយនឹងអត្ថប្រយោជន៍ពីការស្វែងយល់ ការទទួលយកម៉ាកយីហោជាថ្មី​របស់ក្រុមហ៊ុន Nokia​ អាចជាកំហុសមួយ។

លោកបានបន្ថែមថាទិដ្ឋភាពនៅក្នុងឧបករណ៍សុខភាពដែលអាចពាក់បាន បានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេល 2 ឆ្នាំចាប់តាំង Withings ត្រូវបានលក់ទៅឱ្យក្រុមហ៊ុន Nokia។

លោកបានមានប្រសាសន៍ថា “អ្នកមានការប្រកួតប្រជែងជាច្រើនពីក្រុមហ៊ុនចិន។ ប្រាក់ចំណេញត្រូវបានកាត់បន្ថយ”៕