ប្រធានាធិបតីប្រទេសម៉ាដាហ្គាស្ការតែងតាំងលោក Ntsay ជានាយករដ្ឋមន្ត្រីថ្មី

38

ប្រធានាធិបតីប្រទេសម៉ាដាហ្គាស្ការលោក Hery Rajaonarimampianina កាលពីថ្ងៃចន្ទបានតែងតាំងលោក Christian Ntsay ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ។

អតីតនាយករដ្ឋមន្ត្រីលោក Olivier Mahafaly Solonandrasana បានប្រកាសលាលែងពីតំណែងរបស់លោកកាលពីថ្ងៃចន្ទ បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញជាន់ខ្ពស់កាលពីសប្តាហ៍មុនសុំឱ្យលោកលាលែងពីតំណែងក្នុងរយៈពេល 7 ថ្ងៃ។

លោក Ntsay គឺជានាយករដ្ឋមន្ត្រីទី 4 ដែលត្រូវបានតែងតាំងដោយលោក Rajaonarimampianina បន្ទាប់ពីលោកបានក្លាយជាប្រធានាធិបតីក្នុងឆ្នាំ 2014។

ការតែងតាំងត្រូវបានប្រកាសដោយលោក Rajaonarimampianina នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីមួយទៅកាន់ជនរួមជាតិ។ លោកបានមានប្រសាសន៍ថា “លទ្ធផលនៃការតែងតាំងនេះគឺជាសមិទ្ធិផលនៃការព្រមព្រៀងនយោបាយជាមួយគណបក្សប្រឆាំង”។

លោក Rajaonarimampianina ក៏បាននិយាយផងដែរថារដ្ឋាភិបាលដែលចាំផ្ទះនឹងទទួលខុសត្រូវចំពោះការងារប្រចាំថ្ងៃ រហូតដល់រដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង។

លោក Ntsay ជាអតីតប្រធានអង្គការពលកម្មអន្តរជាតិប្រចាំប្រទេសម៉ាដាហ្គាស្ការ កូម៉ូរ៉ូស ម័ររីស និងសេស៊ែល៕