រថយន្ត Mercedes ជាង 700,000 គ្រឿងបានប្រមូលមកវិញ

38

រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាឱ្យប្រមូលរថយន្ដ Mercedes រាប់សែនគ្រឿងមកវិញដោយលើកឡើងពីឧបករណ៍គ្រប់គ្រងការបំភាយឧស្ម័នដែលគ្មានការអនុញ្ញាត។

រដ្ឋមន្ត្រីដឹកជញ្ជូនអាល្លឺម៉ង់លោក Andreas Scheuer បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃចន្ទ។ លោកបាននិយាយថាម៉ូឌែលម៉ាស៊ូតជាង 770 ពាន់គ្រឿងនៅក្នុងទ្វីបអឺរ៉ុបមានកម្មវិធីដែលបិទការត្រួតពិនិត្យការបំភាយឧស្ម័នក្រោមលក្ខខណ្ឌមួយចំនួន។ នោះរួមបញ្ចូលទាំងការបើកបរប្រចាំថ្ងៃ។

ការប្រមូលមកវិញនេះមានរថយន្តប្រភេទ C-Class រថយន្តស្ព័រ GLC និងរថយន្តដឹកទំនិញ Vito ដែលផលិតដោយក្រុមហ៊ុន Daimler។

រដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុនផលិតរថយន្តប្រមូលយានយន្តជិត 240,000 គ្រឿងដែលបានលក់នៅប្រទេសអាល្លឺម៉ង់។

ក្រុមមន្ត្រីរបស់ក្រុមហ៊ុន Daimler និយាយថាពួកគេនឹងប្រមូលរថយន្តទាំងអស់ដែលមានផលប៉ះពាល់នៅអឺរ៉ុប។

ប៉ុន្តែពួកគេមិនយល់ស្របនឹងការអះអាងរបស់រដ្ឋាភិបាលថាកម្មវិធីនេះគ្មានការអនុញ្ញាត។ ក្រុមហ៊ុននេះគ្រោងនឹងប្តឹងឧទ្ធរណ៍ដើម្បីបញ្ជាក់ថាតើកម្មវិធីនេះស្របច្បាប់ឬអត់៕