Trump ជឿជាក់ថាកូរ៉េខាងជើងនឹងលុបបំបាត់អាវុធនុយក្លេអ៊ែរ

25

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថាលោកជឿជាក់ថាប្រទេសកូរ៉េខាងជើងនឹងគោរពតាមអ្វីដែលលោកបានហៅថាកិច្ចព្រមព្រៀងដើម្បីបោះបង់ចោលការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។

លោក Trump បានសរសេរតាម Twitter ថា “ខ្ញុំមានទំនុកចិត្តថាលោក Kim Jong Un នឹងគោរពតាមកិច្ចសន្យាដែលយើងបានចុះហត្ថលេខាហើយសំខាន់ជាងនេះទៀតគឺការចាប់ដៃគ្នារបស់យើង”។

ការសរសេររបស់លោកកើតឡើងបន្ទាប់ពីលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកធ្វើដំណើរទៅកាន់កូរ៉េខាងជើងនាពេលថ្មីៗនេះ។

លោក Pompeo បានជួបជាមួយលោក Kim Yong Chol អនុប្រធានគណបក្សពលករកំពុងកាន់អំណាចរបស់កូរ៉េខាងជើង។ ក្រោយមកលោក Pompeo  បាននិយាយថាផ្លូវដែលនៅខាងមុខនឹងមានការប្រឈម។ ប្រទេសកូរ៉េខាងជើងក៏បានរិះគន់សហរដ្ឋអាមេរិកបន្ទាប់ពីកិច្ចប្រជុំនេះ។

នៅក្នុង Twitter នោះលោក Trump បាននិយាយថាលោកសង្ឃឹមថាក្រុងប៉េកាំងមិនដាក់សម្ពាធអវិជ្ជមានលើកូរ៉េខាងជើងអំពីការដកអាវុធនុយក្លេអ៊ែរនោះទេ។ លោកបានធ្វើអត្ថាធិប្បាយនៅក្នុងពន្លឺនៃស្ថានភាពសង្គ្រាមពាណិជ្ជកម្មអាមេរិកចិនលើពន្ធនាំចូល៕