ព្រះមហាក្សត្រិយានីរបស់ថៃត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ

37

ព្រះមហាក្សត្រិយានីថៃស៊ីរីគីតព្រះជន្មាយុ 86 វស្សាបានយាងទៅព្យាបាលជំងឺគ្រុនផ្តាសាយនៅមន្ទីរពេទ្យក្រុងបាងកក។ នេះបើយោងតាមការិយាល័យគ្រួសាររាជវង្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កម្រមួយអំពីប្រះរាជសុខភាពរបស់ព្រះមហាក្សតិយ៍នៅថ្ងៃចន្ទ ទី​20 ខែសីហា។

ព្រះមហាក្សតិរីយានីស៊ីរីគីតដែលជាព្រះអគ្គមហេសីរបស់ព្រះមហាក្សត្រភូមិបុល អាឌុលយ៉ាដេតដែលបានសុគតក្នុងឆ្នាំ 2016 បន្ទាប់ពីសោយរាជ្យបានប្រាំពីរទសវត្សរ៍គឺជាព្រះមាតារបស់ស្ដេចបច្ចុប្បន្នព្រះអង្គមហា វេជ្ជរ៉ាឡុងកនដែលមានព្រះជន្ម 66 វស្សា។

ព្រះមហាក្សតិរីយានីកម្រត្រូវបានគេឃើញជាសាធារណៈនៅប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែកាលពីសប្តាហ៍មុន ព្រះបរមរាជវាំងបានចេញផ្សាយរូបថតរបស់ព្រះមហាក្សតិយ៍រីស៊ីរីគីតដើម្បីប្រារព្ធព្រះរាជពិធីខួបកំណើតទី 86 វស្សារបស់ទ្រង់នៅថ្ងៃទី 12 ខែសីហា។ ព្រះមហាក្សត្រីត្រូវបានគេដាក់តាំងរូបថតជាមួយបុត្រាបុត្រីជាច្រើនរបស់ព្រះអង្គរួមទាំងព្រះមហាក្សត្រវេជ្ជរ៉ាឡុងកន។

ការិយាល័យនោះបាននិយាយថាព្រះមហាក្សតិរីស៊ីរីគីតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជូឡាឡុងកនក្នុងទីក្រុងបាងកកកាលពីថ្ងៃអាទិត្យបន្ទាប់ពីមានការវិវឌ្ឍន៍គ្រុនក្ដៅនិងក្អក។

សេចក្តីថ្លែងការណ៍បានបន្ថែមថាស្ថានភាពរបស់ព្រះមហាក្សតិយ៍បានប្រសើរឡើងប៉ុន្តែទ្រង់នឹងគង់នៅមន្ទីរពេទ្យក្រោមការឃ្លាំមើល។

ថ្ងៃបុណ្យជាតិជាច្រើននៅប្រទេសថៃត្រូវបានប្រារព្ធឡើងជុំវិញរាជវង្ស។ ព្រះរាជពិធីខួបកំណើតរបស់ ព្រះមហាក្សត្រិយ៍ស៊ីរីគីតត្រូវបានគេប្រារព្ធនៅចំថ្ងៃទិវាមាតាផងដែរ៕