លោក Scott Morrison ក្លាយជានាយករដ្ឋមន្ត្រីអូស្ត្រាលី

26

លោក Scott Morrison នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលី។

លោក Morrison ត្រូវបានជាប់ឆ្នោតជាមេដឹកនាំគណបក្សសេរីនិយមដែលគ្រប់គ្រងអំណាចនៅថ្ងៃសុក្រនេះ។ នាយករដ្ឋមន្ត្រីលោក Malcolm Turnbull មិនបានឈរឈ្មោះក្នុងការបោះឆ្នោតនោះទេ ហើយនឹងលាលែងពីតំណែងបន្ទាប់ពីរយៈពេល 3 ឆ្នាំនៅក្នុងតំណែងរបស់លោក។

លោក Turnbull បានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងដើម្បីលាលែងពីតំណែងដោយសារតែការធ្លាក់ចុះក្នុងការគាំទ្រដល់សម្ព័ន្ធជាតិសេរីនិយមមុនពេលការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តទៅនៅខែឧសភាឆ្នាំក្រោយ។

លោក Turnbull បានឈ្នះការបោះឆ្នោតភាពជាមេដឹកនាំគណបក្សកាលពីថ្ងៃអង្គារដោយលំបាក ប៉ុន្តែរដ្ឋមន្រ្តីគណៈរដ្ឋមន្ត្រីចំនួន 5 បានលាលែងពីតំណែង។

លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកនឹងមិនឈរឈ្មោះទេ ប្រសិនបើគណបក្សនេះបានរៀបចំការបោះឆ្នោតលើកទីពីរ៕