ក្របខ័ណ្ឌ Premier League នឹងប្រើប្រាស់ VAR ចាប់ពីរដូវកាលក្រោយ

26

ក្របខ័ណ្ឌ Premier League ត្រូវបានគេកំណត់ឱ្យប្រើប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ចាប់ពីរដូវកាលក្រោយ បន្ទាប់ពីក្លិបនានាបាន “យល់ព្រមជាមួយគោលការណ៍” ក្នុងការផ្លាស់ប្តូរកាលពីថ្ងៃព្រហស្បតិ៍ទី 15 ខែវិច្ឆិកា។

ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលមានការចូលរួមពីសំណាក់សមាជិកសំខាន់ៗនៃក្លិបចំនួន 20 ក្នុងក្របខ័ណ្ឌ Premier League នោះ ក្រុមមន្រ្តីត្រូវបានបង្ហាញជាមួយការធ្វើបច្ចុប្បន្នភាពទៅលើការសាកល្បង VAR ដែលមិនមានការផ្សាយផ្ទាល់ដែលកំពុងតែមាន។
ពួកគេក៏ត្រូវបានផ្តល់ឱ្យនូវ “ការរៀនសូត្រដ៏សំខាន់” ពីការប្រើប្រាស់របស់ VAR នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ FA Cup និង League Cup នៅរដូវកាលនេះ។

VAR ត្រូវបានគេប្រើនៅព្រឹត្តិការណ៍ World Cup ឆ្នាំ 2018 នៅប្រទេសរុស្ស៊ីដែលជាកន្លែងដែលឧប្បត្តិហេតុចំនួន 335 ករណីត្រូវបានត្រួតពិនិត្យដោយមន្ត្រី VAR ហើយកំពុងដំណើរការរួចទៅហើយនៅក្នុងលីកអឺរ៉ុបមួយចំនួនផ្សេងទៀត។

ការស្នើសុំជាផ្លូវការក្នុងក្របខ័ណ្ឌ Premier League នឹងត្រូវបានស្នើដល់ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិនិង FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ទូទាំងពិភពលោក។

សេចក្តីថ្លែងការណ៍មួយពីក្របខ័ណ្ឌ Premier League បានឱ្យដឹងថាកម្មវិធីធ្វើតេស្តរបស់ខ្លួននឹងបន្តសម្រាប់រដូវកាលដែលនៅសេសសល់នេះដោយការផ្តោតលើការប្រកួតនៅថ្ងៃសៅរ៍ចុងសប្តាហ៍ដែលមានការប្រកួតជាច្រើនត្រូវបានលេងស្របពេលគ្នា»។

ការសម្រេចរបស់ VAR ជាប់ទាក់ទងទៅនិងអ្នកគាំទ្រនៅក្នុងពហុកីឡដ្ឋាននឹងត្រូវបានដោះស្រាយជាមួយនឹងការបង្កើត “ពិធីការច្បាស់លាស់” ដែលនឹងត្រូវបានបង្កើតឡើង៕