អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George H.W. Bush បានទទួលមរណៈភាព

40

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក George H.W. Bush ដែលបានឃ្លាំមើលការបញ្ចប់សង្គ្រាមត្រជាក់ជាមួយអតីតសហភាពសូវៀតបានទទួលមរណៈភាពក្នុងជន្មាយុ 94 ឆ្នាំ។

អ្នកនាំពាក្យការិយាល័យរបស់គាត់បាននិយាយនៅលើ Twitter ថាលោក Bush បានស្លាប់នៅល្ងាចថ្ងៃសុក្រ។

ប្រធានាធិបតីទី 41 របស់សហរដ្ឋអាមេរិកក៏ជាឪពុករបស់ប្រធានាធិបតីទី 43 លោក George W. Bush ផងដែរ។

លោក George H. W. Bush បានក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ 1989 បន្ទាប់ពីធ្វើជាប្រធាន CIA បន្ទាប់មកជាអនុប្រធានាធិបតីនៅក្រោមលោកប្រធានាធិបតី Ronald Reagan។

នៅឆ្នាំ 1989 លោកបានជួបជាមួយមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev ក្នុងប្រទេសម៉ាល់តា។ មេដឹកនាំទាំងពីរបានប្រកាសបញ្ចប់នូវសង្គ្រាមត្រជាក់ដែលបានកើតមានឡើងនៅលើភូមិសាស្ត្រនយោបាយសម្រាប់ឆមាសទីពីរនៃសតវត្សទី 20។

លោក Bush ក៏បានដឹកនាំប្រទេសរបស់លោកទៅក្នុងសង្គ្រាមឈូងសមុទ្រឆ្នាំ 1991 ដែលកងទ័ពពហុជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបង្ខំឱ្យកងទ័ពអ៊ីរ៉ាក់ដកចេញពីប្រទេសគុយវ៉េត៕