ព្រះរាជពិធីគ្រងរាជ្យបល្ល័ងរបស់ព្រះមហាក្សត្រថៃនឹងប្រព្រឹត្តទៅនៅខែឧសភា

26

ព្រះបរមរាជវាំងរបស់ប្រទេសថៃនិយាយថាព្រះរាជ្យពិធីគ្រងរាជ្យរបស់ស្តេច Maha Vajiralongkorn នឹងប្រព្រឹត្តទៅនៅខែឧសភា។

ស្ថាប័ននេះបានប្រកាសតាមរយៈទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារថាព្រះមហាក្សត្រនឹងត្រូវបានប្រារព្ធពីធីគ្រងរាជ្យជាផ្លូវការនៅក្នុងព្រះរាជពិធីគ្រងរាជ្យចាប់ពីថ្ងៃទី 4 ដល់ទី 6 ខែឧសភា។

ការប្រារព្ធពិធីនិងក្បួនព្យុះហយាត្រានឹងត្រូវបានធ្វើឡើងនៅព្រះបរមរាជវាំងនៅបាងកកនិងនៅកន្លែងផ្សេងទៀតក្នុងអំឡុងពេលបីថ្ងៃ។

បន្ទាប់ពីព្រះមហាក្សត្រព្រះបាទ Bhumibol Adulyadej បានចូលទីវង្គត់នៅក្នុងខែតុលាឆ្នាំ 2016 បុត្រាច្បងរបស់ទ្រង់បានឡើងសោយរាជ្យ។

ព្រះមហាក្សត្រថ្មីបានកាន់កាប់តួនាទីជាព្រះប្រមុខរដ្ឋ ជាអធិបតីក្នុងពិធីសែនព្រេនតាមបែបសាសនានិងចុះព្រះហស្បលេខាលើឯកសារជាផ្លូវការ។

ប៉ុន្តែពិធីគ្រងរាជសម្បត្តិជាផ្លូវការមួយមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។

រដ្ឋាភិបាលយោធាថៃគ្រោងនឹងធ្វើការបោះឆ្នោតសកលនៅខែក្រោយសម្រាប់ការផ្ទេរអំណាចទៅរដ្ឋបាលស៊ីវិល។

រដ្ឋាភិបាលយោធាបានកាន់អំណាចចាប់តាំងពីរដ្ឋប្រហារមួយកាលពីខែឧសភាឆ្នាំ 2014៕