Redmi Note 7 Pro នឹងប្រកាសនៅសប្តាហ៍ក្រោយ

22

ទូរស័ព្ទ Redmi Note 7 នឹងមកដល់ប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយ ប៉ុន្តែអ្នកគាំទ្រជាច្រើនកំពុងរង់ចាំស្មាតហ្វូនប្រភេទ Pro។ នាយកប្រតិបត្តិ Redmi បានបញ្ជាក់នៅលើ Weibo ថាស្មាតហ្វូននេះនៅតែមានវត្តមាននៅសប្តាហ៍ក្រោយដោយមានកាមេរ៉ា 48 មេហ្កាភិចសែលដែលវានឹងប្រើស៊ែនស៊័រ Sony IMX586 ជាជាង GM1 របស់ក្រុមហ៊ុន Samsung។ទូរស័ព្ទនាពេលខាងមុខនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវ chipset ជាមួយSnapdragon 670 ឬ 675។ យើងក៏គិតថាវាអាចមានប្រព័ន្ធស្គេនខ្ចៅដៃនៅក្រោមអេក្រង់ ប៉ុន្តែរូបភាពដែលបានបញ្ចេញដោយនាយកប្រតិបត្តិក្រុមហ៊ុន លោក Lu Weibing វាមានស៊ែនស៊័រនៅលើបន្ទះខាងក្រោយ។ ពាក្យចចាមអារ៉ាមផ្សេងទៀតបង្ហាញថាវាមាន RAM ទំហំ 6 GB និងអង្គចងចាំ 128 GB។ប្រសិនបើលក្ខណៈពិសេសទាំងអស់នេះក្លាយជាការពិតនោះ ទូរស័ព្ទ Redmi Note 7 Pro នឹងមានតម្លៃលើសពី 200 ដុល្លារសម្រាប់ទូស័ព្ទ 4/64 GB Redmi Note 7។ យើងបានឃើញតម្លៃប្រហែល 1,599 យ័នចិន ឬ 240 ដុល្លារ សម្រាប់ទូស័ព្ទ 6/64 GB ដែលជាប្រភេទ Pro៕