ពិធីបុណ្យប្រចាំឆ្នាំ Rio ចាប់ផ្តើម

35

ទីក្រុង Rio de Janeiro ជោជន់ទៅដោយពណ៌ចម្រុះនិងសម្លៀកបំពាក់ប្លែកៗកាលពីថ្ងៃសុក្រ ខណៈពិធីបុណ្យប្រចាំឆ្នាំបានចាប់ផ្តើមនៅក្នុងការដើក្បួននិងពិធីជប់លៀងតាមដងផ្លូវ។ពិធីបុណ្យរបស់ប្រេស៊ីលដែលជាពិធីជួបជុំដ៏ធំបំផុតមួយនៅលើពិភពលោកបានចាប់ផ្តើមជាមួយនឹងពិធីបុណ្យប្រពៃណីដែលជាពិធីមួយដែលគេចាត់ទុកថាស្តេចទទួលបានកូនសោរទៅកាន់ទីក្រុង។

អ្នកចូលរួមពិធីបានចូលរួមជាច្រើនកុះករនៅតាមដងផ្លូវដោយស្លៀកពាក់ប្លែកៗនិងរាំចង្វាក់សាំបានៅក្នុងការដើរក្បួនរាប់រយអ្នកនៅពាសពេញទីក្រុង។ក្បួនដង្ហែរដ៏ធំបំផុតមួយចំនួននឹងប្រព្រឹត្តទៅនៅតំបន់មួយឈ្មោះថា Sambodromo នៅថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ។

ក្រុមជាច្រើនមានគម្រោងគូសបញ្ជាក់ការរើសអើងជាផ្នែកមួយនៃទស្សនីយភាព 5 ថ្ងៃនៅឆ្នាំនេះ។

ពិធីបុណ្យនេះត្រូវបានគេរំពឹងថានឹងទាក់ទាញមនុស្ស 1,5 លាននាក់ទៅកាន់ទីក្រុងនេះ៕