Galaxy S10 និង S10 + ធ្លាក់ថ្លៃ $300 និង S10e  ធ្លាក់ថ្លៃ $200 សម្រាប់ AT & T​ Verizon និង Sprint

19

ហាងលក់តាមអនឡាញផ្លូវការរបស់ក្រុមហ៊ុនសាំសុងនៅសហរដ្ឋអាមេរិកផ្តល់ជូនតម្លៃពិសេសសម្រាប់អ្នកនៅពេលឥឡូវនេះនៅក្រុមហ៊ុន AT&T Verizon និង Sprint។ក្រុមហ៊ុនកូរ៉េបច្ចុប្បន្ននេះកំពុងបញ្ចុះតម្លៃ 200 ដុល្លារសម្រាប់ទូរស័ព្ទ Galaxy S10e សម្រាប់ក្រុមហ៊ុនដែលបានបញ្ជាក់ខាងលើ និង 300 ដុល្លារសម្រាប់ Galaxy S10 និង S10+។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយគួរឱ្យកត់សម្គាល់ ដូច្នេះសង្ឃឹមថាអ្នកមិនស្រលាញ់ក្រុមហ៊ុន T-Mobile ខ្លាំងពេកទេ ដោយសារមូលហេតុខ្លះវាមិនត្រូវបានផ្តល់ការបញ្ចុះតម្លៃនោះទេ។ទោះជាយ៉ាងណា បើមិនអីចឹងជាមួយអ្នកទេ អ្នកអាចចូលមើលទំព័រប្រភពដែលមាននៅខាងក្រោមដើម្បីទិញ Galaxy S10e ក្នុងតម្លៃ 549,99 ដុល្លារ S10 សម្រាប់តម្លៃ 599,99 ដុល្លារ ឬ S10+ ចាប់ផ្តើមពី 699,99 ដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចទស្សនា YouTube Premium ឥតគិតថ្លៃមួយឆ្នាំ។កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះមានសុពលភាពក្នុងរយៈពេលកំណត់មួយ ដូច្នេះត្រូវប្រាកដថាអ្នកមិនគិតពីវាយូរពេកមុនពេលទាញយកប្រយោជន៍ពីវា៕