ថ្លៃខ្ពស់កប់ពពកគ្រាន់តែប្តូអេក្រង់ Huawei Mate X មួយអស់ថ្លៃជាង ១០០០ ដុល្លារ 

19

ក្រុមហ៊ុន Huawei បានបញ្ចេញលក់ទូរស័ព្ទ Mate X ជាមួយនឹងអេក្រង់ដែលអាចបត់ បានជាមួយតម្លៃដ៏ថ្លៃកប់ពពក ១៦,៩៩៩ យ័ន ដែលស្មើនឹង ២,៤០០ ដុល្លារ ឬ ២,២០០ ផោន។ ថ្ងៃនេះក្រុមហ៊ុនបានបង្ហាញថ្លៃដើមជួសជុលសម្រាប់ផ្នែកខ្លះនៃឧបករណ៍ហើយគ្រឿងបន្លាស់ទាំងនោះក៏មិនថោកដែរ។

គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ បន្ទះអេក្រង់គឺថ្លៃបំផុត វានឹងថ្លៃ ៧,០៨០ យ័ន ដែលស្មើនឹងទឹកប្រាក់ស្មើនឹង ១,០០៧ ដុល្លារអាមេរិក ឬ ៩០៩ យូរ៉ូ ។ គ្រឿងបន្លាស់ដែលថ្លៃជាងគេបន្ទាប់គឺបន្ទះឈីបដែលអ្នកអាចចំណាយជិតពាក់កណ្តាលនោះគឺ ៣,៥៧៩ យ័ន (៥១០ ដុល្លារ / ៤៦០ យូរ៉ូ)។ប្តូថ្មថ្មីនឹងត្រូវចំណាយអស់ ២៧៨ យ័ន (៣៩ ដុល្លារ / ៣៥​ យូរ៉ូ) សម្បករបស់ទូរស័ព្ទថ្លៃ ៣៦១ យ័ន (៥០ ដុល្លារ /៤៥ យូរ៉ូ) ខណៈពេលដែលគ្រឿងបន្សំកាមេរ៉ាថ្លៃ ៦៩៨ យ័ន (១០០ ដុល្លារ/ ៩០ យូរ៉ូ)។

ទាំងនេះគឺជាតម្លៃផ្លូវការដែលក្រុមហ៊ុន Huawei នឹងគិតថ្លៃ មានន័យថាវារួមបញ្ចូលទាំងកម្លាំងពលកម្មនិងថ្លៃដើមមួយផ្នែក។ ទោះយ៉ាងណាដោយសារទូរស័ព្ទនេះមានតែនៅប្រទេសចិនតែប៉ុណ្ណោះ ការចំណាយក៏ត្រូវបានកែសម្រួលសម្រាប់ទីផ្សារក្នុងស្រុកផងដែរ វាទំនងជានឹងឡើងថ្លៃ នៅពេល/ប្រសិនបើទូរស័ព្ទ Huawei Mate X មានវត្តមាននៅលើទីផ្សារសកល។

ដូច្នេះប្រសិនបើអ្នកមានទូរស័ព្ទ Huawei Mate X សូមប្រាកដថាអ្នកថែរក្សាវាបានល្អ។ អេក្រង់ដែលអាចបត់បានទាំងនោះត្រូវបានគេដឹងថាងាយនឹងឆ្កូតដូច្នេះហើយ អ្នកចាំបាច់ត្រូវតែប្រើប្រាស់ដោយយកចិត្តទុកដាក់៕